បច្ចេកវិទ្យា

ការលក់រថយន្តនៅចិន ធ្លាក់ចុះនាខែកុម្ភៈ ចំពេលធ្វើការប្រយុទ្ធប្រឆាំង នឹងការផ្ទុះវីរុសកូរ៉ូណា

ប៉េកាំង៖ ការលក់រថយន្ត របស់ប្រទេសចិន បានធ្លាក់ចុះ៨១,៧ភាគរយ ក្នុងខែកុម្ភៈពីមួយឆ្នាំមុន បន្ទាប់ពីសេដ្ឋកិច្ចភាគច្រើន ត្រូវបានបិទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះវីរុស ចំណែកក្រុមឧស្សាហកម្មមួយ បានរាយការណ៍បន្ថែមបញ្ហាជាច្រើន សម្រាប់ក្រុមហ៊ុនផលិតរថយន្ត ដែលកំពុងតស៊ូ នឹងតម្រូវការកំពុងធ្លាក់ចុះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

សមាគមក្រុមហ៊ុន ផលិតរថយន្តប្រទេសចិន បានឲ្យដឹងថា ការលក់រថយន្តប្រភេទ SUV, sedans និង minivans បានធ្លាក់ចុះដល់ ២២៤.០០០ គ្រឿង។ ការលក់រថយន្តសរុប រួមទាំងរថយន្តដឹកទំនិញ និងរថយន្តក្រុងបានធ្លាក់ចុះ ៧៩,១ ភាគរយស្មើនឹង ៣១០,០០០ ។ ហាងលក់រថយន្យ និងអាជីវកម្មអតិថិជនផ្សេងទៀត ត្រូវបានបញ្ជាឲ្យបិទទ្វារ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន ដើម្បីជួយទប់ស្កាត់វីរុស បានកើតឡើង នៅកណ្តាលប្រទេសចិនកាលពីខែធ្នូ។

សេចក្តីថ្លែងការណ៍របស់ CAAM បាននិយាយថា ការលក់បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែផលប៉ះពាល់ធ្ងន់ធ្ងរ នៃការឆ្លងរាលដាលនៃវីរុសថ្មី។ រដ្ឋាភិបាលកំពុងបន្ធូរបន្ថយ ការគ្រប់គ្រងលើវិស័យជាច្រើន ដើម្បីធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច មានភាពរស់រវើកឡើងវិញ។
រោងចក្ររថយន្ត កំពុងបើកដំណើរការឡើងវិញ ប៉ុន្តែអ្នករស់នៅទីក្រុង រាប់សិបលាននាក់ នៅតែស្ថិតក្រោមការធ្វើដំណើរ និងបម្រាមផ្សេងៗដាក់បន្ទុក លើការចំណាយរបស់អ្នកប្រើប្រាស់។

ការលក់ក្នុងរយៈពេល ពីរខែដំបូងនៃឆ្នាំ ២០២០ បានធ្លាក់ចុះ ៤៣,៦ភាគរយពីមួយឆ្នាំមុន គឺ ១,៨ លានគ្រឿង។ ការលក់រថយន្តសរុបបានធ្លាក់ចុះ ៤២ភាគរយស្មើនឹង ២,២ លានគ្រឿង។
តម្រូវការមានភាពទន់ខ្សោយរួចទៅហើយ ដោយសារតែអតិថិជន មិនពេញចិត្តអំពីសង្គ្រាមពន្ធ ជាមួយក្រុងវ៉ាស៊ីនតោន កំណើនសេដ្ឋកិច្ចយឺត និងការបាត់បង់ការងារ ដែលអាចកើតមាន ហើយការលក់បានធ្លាក់ចុះ ៩,៦ភាគរយ កាលពីឆ្នាំមុន គឺជាការធ្លាក់ចុះ ប្រចាំឆ្នាំជាប់ៗគ្នារបស់ពួកគេ៕ ដោយ៖លី ភីលីព

Most Popular

To Top