បរទេស៖ប្រទេសអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោស ចំពោះការវាយប្រហារតាមអាកាសទាំងយប់របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ដោយនិយាយថា វាបានសម្លាប់មនុស្សចំនួន៦នាក់ និងបានព្រមាន អំពីផលវិបាកដ៏គ្រោះថ្នាក់ សម្រាប់អ្វី ដែលប្រទេសនេះហៅថា ជាការបំពានអធិបតេយ្យភាព និងជាភាពគឃ្លើន ទៅលើកងកម្លាំង ប្រដាប់អាវុធរបស់អ៊ីរ៉ាក់។
លោកប្រធានាធិបតី Barham Salih បាននិយាយថា ការបំពានបែបនេះដដែលៗ អាចនឹងបណ្ដាលឲ្យប្រទេសអ៊ីរ៉ាក់ កែប្រែទៅជារដ្ឋបរាជ័យ និងធ្វើឲ្យកើតមាន ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមជ្រុលនិយម ឡើងវិញ។ ក្រសួងការបរទេសអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ បានប្រកាសពីផែនការដាក់ពាក្យបណ្ដឹង ទៅអង្គការសហប្រជាជាតិ។
ចំណែកសហរដ្ឋអាមេរិក បាននិយាយការពារការវាយប្រហារ តាមអាកាសរបស់ខ្លួនថា គោលដៅវាយប្រហារ ទាំង៥កន្លែង គឺសុទ្ធមិនស្របច្បាប់ និងស្តុកទុកនូវ សព្វាវុធដែលអ៊ីរ៉ង់ផ្គត់ផ្គង់ សម្រាប់ ឲ្យកងជីវពល Kataib Hezbollah ប្រើប្រាស់វាយប្រហារ កងកម្លាំងចម្រុះដឹកនាំដោយស ហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង