អាមេរិក ៖ មន្ទីរបញ្ចកោណ បានផ្តល់កិច្ចសន្យា ដល់ក្រុមហ៊ុនចំនួន៣ ដែលនឹងត្រូវទទួលភារកិច្ចសាងសង់ឡ ចំហាយនុយក្លេអ៊ែរចល័តខ្នាតតូច ដែលបង្កើតថាមពលសម្រាប់កងទ័ព អាមេរិកឈរជើង នៅក្នុងប្រទេស និងក្រៅប្រទេសនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ក្រសួងការពារជាតិ បានជ្រើសរើសក្រុមហ៊ុនចំនួន៣ គឺក្រុមហ៊ុន BWX Technologies នៃរដ្ឋ Virginia Westinghouse Government Services នៃវ៉ាស៊ីនតោនឌីស៊ី និងX-energy of Maryland ដើម្បីឌីហ្សាញមីក្រូនុយក្លេអ៊ែរ តូចមួយអាចត្រូវបានដាក់ពង្រាយ ជាមួយកងកម្លាំងអាមេរិក នៅបរទេស ។ មន្ទីរបញ្ចកោណបានប្រកាសថា ក្រុមហ៊ុនទាំង៣ នឹងចូលរួមប្រកួតប្រជែងការរចនាផ្នែកវិស្វកម្ម ដែលគំរូដើមនឹងត្រូវបានបង្ហាញ ក្នុងរយៈពេល២ឆ្នាំ។
BWX Technologies នឹងត្រូវបង់ ១៣,៥ លានដុល្លារ ចំពោះWestinghouse Government Services នឹងទទួលបានទឹកប្រាក់ចំនួន ១១,៩ លានដុល្លារ ហើយ X-energy of Maryland នឹងទទួលបាន ១៤,៣ លានដុល្លារ ហើយទាំងអស់ដែលជាផ្នែកមួយ នៃការវិនិយោគរួមបញ្ចូលគ្នា ចំនួន ៣៩,៧ លានដុល្លារនៅក្នុងគម្រោង ‘Project Pele.’៕
ដោយ៖លី ភីលីព