សេអ៊ូល៖ ទិន្នន័យបានបង្ហាញនៅថ្ងៃអង្គារនេះថា ការនាំចេញរបស់ កូរ៉េខាងត្បូង ទៅកាន់ប្រទេសចិន បាននិងកំពុងកើនឡើង នៅក្នុងខែមីនា ដោយសារការឆ្លង វីរុសកូរ៉ូណាថ្មីនៅក្នុងប្រទេសជិតខាងមួយនេះ មានភាពធូរស្បេីយឡេីងវិញ។
យោងតាមទិន្នន័យពីរដ្ឋាភិបាល និងប្រភពឧស្សាហកម្មបានឱ្យដឹងថា ការនាំចេញប្រចាំថ្ងៃទៅកាន់ប្រទេសមានសេដ្ឋកិច្ចធំទី២ លើពិភពលោកមួយនេះ គិតជាទឹកប្រាក់ជាមធ្យម ៤៣៦ លានដុល្លារក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែនេះ កើនឡើង ២០,៨ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីខែកុម្ភៈ។
ប៉ុន្តែជាមធ្យមប្រចាំ ថ្ងៃធ្លាក់ចុះ ៨,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំមុន។ ការនាំចេញប្រចាំថ្ងៃទៅកាន់ ប្រទេសចិន បានកើនឡើងដល់ ៥៣០ លានដុល្លារ ក្នុងសប្តាហ៍ទី៤ នៃខែមករា មុនពេលធ្លាក់ ចុះដល់ ៣៤៨ លានដុល្លារក្នុង សប្តាហ៍ដំបូងនៃខែកុម្ភៈ ចំពេលមានការរីករាលដាលយ៉ាងឆាប់ រហ័សនៃ COVID-១៩ នៅទីនោះ៕ ដោយ ឈូក បូរ៉ា