ព្រឹត្តិការណ៍

កូរ៉េខាងត្បូង បង្កើតក្រុមប្រឹក្សា សេដ្ឋកិច្ចគ្រាអាសន្ន លើផលប៉ះពាល់ នៃមេរោគឆ្លងកូរ៉ូណា

សេអ៊ូល៖ ប្រធានាធិបតីលោក មូន ជេអ៊ីន បានប្រកាសផែនការនៅថ្ងៃអង្គារនេះ ដើម្បីបង្កើតក្រុមប្រឹក្សា សេដ្ឋកិច្ចបន្ទាន់មួយ ដែលនឹងដឹកនាំដោយខ្លួនលោក និងជំរុញឱ្យមានជំហានបន្ថែមទៀត ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ក្នុងការឆ្លើយតបទៅ នឹងការរីករាលដាល នៃជំងឺឆ្លងកូរ៉ូណា។

លោកបានលើកឡើងថា រដ្ឋាភិបាលនឹងធ្វើការ សម្រេចចិត្តយ៉ាងឆាប់ រហ័ស និងចាត់វិធានការ ដ៏មានឥទ្ធិពលប្រឆាំង នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចដោយលើកឡើង ពីលទ្ធភាពដែលថាផលប៉ះ ពាល់ពីការរីករាលដាល នៃការគ្របដណ្តប់លើសកលលោក (COVID-១៩) អាចមានទំហំធំជាងការរំពឹងទុក និងអូសបន្លាយរយៈពេលវែង។

លោកបានពណ៌នា ពីស្ថានភាពបច្ចុប្បន្នថា ជាដំណាក់កាលមួយ នៃ វិបត្តិរួមបញ្ចូលគ្នា ដោយសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុ ទទួលរងការវាយលុកយ៉ាងខ្លាំង ក្នុងពេលដំណាលគ្នាដូចដែលលោកបានថ្លែង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍៕

ដោយ ឈូក បូរ៉ា

Most Popular

To Top