កាសែតអង់គ្លេស The Sunsports នៅថ្ងៃចន្ទនេះ បានសរសេរថា ក្លឹបLeeds United ដែលកំពុងត្រៀមឡើង មកលីកកំពូលវិញ នៅរដូវកាលក្រោយនោះកំពុងកើត អារម្មណ៍ភ័យព្រួយខ្លាំង ជាងក្លឹបណាៗទាំងអស់ ក្នុងស្ថានភាពពេលនេះ ។
គណកម្មការរៀប ចំបាល់ទាត់អង់គ្លេស ហៅកាត់ថាEFL នៅពេលនេះ នៅមិនទាន់បានធ្វើការសម្រេចចិត្តជាផ្លូវការ នៅឡើយថា តើនឹងត្រូវលប់ចោលលទ្ធផល ក្នុងរដូវកាលនេះទាំងស្រុង ឬក៏យ់ាងណាប៉ុន្តែជាបណ្តោះអាសន្ន ការប្រកួតទាំងឡាយ នឹងត្រូវពន្យាពេលរហូត ដល់ថ្ងៃទី៣ខែមេសា។
ទោះបីជាបច្ចុប្បន្នLeeds United ដែលស្ថិតក្រោម ការដឹកនាំរបស់លោកMarcelo Bielsa កំពុងស្ថិតនៅតារាងកំពូល នៃលីកទី២ របស់អង់គ្លេសក្តីដែលជឿជាក់ថា១០០ភាគរយថា នឹងត្រូវឡើងមកលីកកំពូលវិញ ក្តីប៉ុន្តែក្លឹបនឹងមិនមានសិទ្ធអ្វីក្រៅ តែពីការរងចាំការសម្រេច ចិត្តរបស់EFLនោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី