ព្រឹត្តិការណ៍

កូរ៉េខាងត្បូង ប្ដេជ្ញាបញ្ចប់កិច្ចចរចា ចែករំលែកចំណាយ យោធាជាមួយអាមេរិក

សេអ៊ូល៖ អ្នកចរចាកំពូលរបស់កូរ៉េខាងត្បូង ក្នុងកិច្ចពិភាក្សាចែករំលែក ចំណាយការពារជាតិ ជាមួយសហរដ្ឋអាមេរិក បានសន្យាថា នឹងខិតខំសម្រាប់ ការបញ្ចប់ការចរចារ ចំពេលមានក្តីបារម្ភ កាន់តែខ្លាំងឡើងអំពីបុគ្គលិក ដែលបម្រើការងារ នៅមូលដ្ឋានទ័ព (USFK) ។

លោក Jeong Eun-Bo បានធ្វើការកត់សម្គាល់ មុនពេលចាកចេញទៅកាន់ទីក្រុង Los Angeles ដើម្បីធ្វើកិច្ចចរចាលើកទី៧ នៅសប្តាហ៍នេះ អំពីចំនួនទឹកប្រាក់ ដែលទីក្រុងសេអ៊ូលគួរបង់នៅឆ្នាំនេះ និងលើសពីនេះ សម្រាប់ការដាក់ទីតាំង USFK ដែលមានកម្លាំង ២៨.៥០០ នាក់ ។

លោក Jeong និងសមភាគីអាមេរិកលោក James DeHart នឹងជួបគ្នានៅថ្ងៃអង្គារ និងថ្ងៃពុធខណៈ ដែលបុគ្គលិកកូរ៉េប្រមាណ ៩.០០០ នាក់កំពុងប្រឈម នឹងការឈប់សម្រាក ដោយមិនបានប្រាក់ឈ្នួល ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមេសា បើសិនជាអវត្តមានកិច្ចព្រមព្រៀង ចែករំលែកតម្លៃថ្មីហៅថា កិច្ចព្រមព្រៀង វិធានការពិសេស (SMA) ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top