បរទេស៖យោងតាមការចេញផ្សាយ របស់ The Businessinsider នៅថ្ងៃអង្គារទី១៧ខែមិនានេះបានសរសេរថា ប្រព័ន្ធដំណើរការចរាចរណ៍ លើអ៊ិនធឺណេតបានកើនឡើង ដល់ទៅទ្វេរដងក្នុងអំឡុងពេលដែលមេរោគ COVID-19 កំពុងវាយប្រហារ។
តួលេខដែលត្រូវបានប្រមូលដោយ ក្រុមហ៊ុន ជំនាញខាងគ្រប់គ្រង ចរាចរណ៍លើបណ្តាញអ៊ិនធឺណេតដែលមានឈ្មោះថា Akamai។ ប្រធានប្រតិបត្តិក្រុមហ៊ុនលោកTom Leightonបានថ្លែងប្រាប់ទៅកាន់ ក្រុមការងារ របស់Businessinsiderថាការកើនឡើងទ្វេរដងនេះគឺបណ្តាលមកពីគ្រប់គ្នា បានព្យាយាមចាក ចេញឆ្ងាយពីការប៉ះពាល់គ្នា ដោយផ្ទាល់ប៉ុន្តែបញ្ជាក់ថាទោះបី ជាចរាចរណ៍ខ្លាំងបែបនេះក្តីតែ ប្រព័ន្ធគ្រប់គ្រងនៅតែអាច ដំណើរការធម្មតាដដែល។
គួរបញ្ជាក់ថាក្រុមហ៊ុន Akamai ជាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធឺណេតជាច្រើនដូចជាcontent-delvery, cloud និង cybersecurity ផងដែរ។ក្នុងសេចក្តីប្រកាស ដដែលនោះក្រុមហ៊ុនបានបញ្ជាក់ថាចរាចរណ៍របស់អ្នកប្រើប្រាស់អនឡាញបានកើនឡើងដល់ ទៅ២ដងក្នុងមួយថ្ងៃលើសពីអ្វី ដែលជាតួលេខកាលពី ឆ្នាំ២០១៩៕
ប្រែសម្រួល៖ស៊ុនលី