ប៉ារីស ៖ ប្រធានគណៈកម្មាធិការអូឡាំពិកបារាំង (CNOSF) បានមានប្រសាសន៍ថា ជំងឺរាតត្បាតប្រភេទនេះ ត្រូវតែឈានដល់ចំណុចកំពូល នៃដំណាក់កាលចុងក្រោយ នាខែឧសភា បើមិនដូច្នេះទេព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ មិនអាចត្រូវបានកំណត់ពេលវេលាឡើយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
លោក Denis Masseglia បាននិយាយ ក្នុងបទសម្ភាសន៍ តាមទូរស័ព្ទថា អារម្មណ៍របស់ខ្ញុំ គឺថាប្រសិនបើយើងនៅតែស្ថិត ក្នុងវិបត្តិនៅចុងខែឧសភា ខ្ញុំមិនអាចមើលឃើញពីរបៀប ដែលព្រឹត្តិការណ៍កីឡា អាចកើតឡើង (ទាន់ពេលវេលា) នោះទេ ។
សិនបើយើងហួស ពីចំណុចកំពូលហើយស្ថានភាព កាន់តែប្រសើរឡើង សំណួរនឹងកើតឡើង អំពីអ្នកណា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ប៉ុន្តែយើងនឹងរកឃើញ ដំណោះស្រាយអាក្រក់បំផុត ។
លោក Masseglia ដែលត្រឡប់មកប្រទេសបារាំងវិញ បន្ទាប់ពីបានបំពេញការងារ នៅប្រទេសជប៉ុនបាននិយាយថា គណៈកម្មាធិការអូឡាំពិក អន្តរជាតិ (IOC) នឹងធ្វើសន្និសីទកាសែត ជាមួយគណៈកម្មាធិការជាតិ អូឡាំពិកនៅថ្ងៃពុធ ។ លោកបានបន្តថា ខ្ញុំជឿជាក់លើIOC ហើយខ្ញុំកំពុងរង់ចាំព័ត៌មានបន្ថែមទោះបីខ្ញុំមិនប្រាកដថា យើងនឹងទទួលបានច្រើនទៀតនៅថ្ងៃពុធ ។
ការកោះហៅសន្និសីទនេះ នឹងត្រូវបានធ្វើឡើងមុនការចរចារវាង IOC និងសហព័ន្ធកីឡាអន្តរជាតិ នៅថ្ងៃអង្គារ ។ ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ត្រូវបានកំណត់ពេលសម្រាប់ថ្ងៃទី ២៤ ខែកក្កដាដល់ថ្ងៃទី ៩ ខែសីហាជាមួយនឹងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី ២៥ ខែសីហាដល់ថ្ងៃទី ៦ ខែកញ្ញា ។
កាលសប្តាហ៍មុនលោក Shigeru Ishiba ជាបេក្ខជនគណបក្សកាន់អំណាច និងជាបេក្ខជនឈានមុខគេ ក្នុងការធ្វើជានាយករដ្ឋមន្រ្តី បន្ទាប់របស់ប្រទេសជប៉ុនបាននិយាយថា ប្រទេសត្រូវតែបំផុសផែនការសម្រាប់ការដោះស្រាយជាមួយនឹងការលុបចោល ឬពន្យារពេលកីឡាអូឡាំពិក ទីក្រុងតូក្យូបើទោះបីជាវាមិន ទំនងក៏ដោយ៕ ដោយ៖លី ភីលីព