ប៉ារីស ៖ ការប្រកួតកីឡាវាយកូនបាល់ French Open ដែលត្រូវបានកំណត់ពេល ចាប់ពីថ្ងៃទី២៤ ខែឧសភាដល់ថ្ងៃទី៧ ខែមិថុនាត្រូវបានពន្យារ ពេលរហូតដល់ថ្ងៃទី២០ ខែកញ្ញាដល់ថ្ងៃទី ៤ ខែតុលា ដោយសារតែការផ្ទុះជំងឺ COVID-១៩យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
សហព័ន្ធកីឡាវាយកូនបាល់បារាំង បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ដើម្បីធានាបាននូវសុខភាព និងសុវត្ថិភាព របស់មនុស្សគ្រប់គ្នា ចូលរួមការប្រកួតសហព័ន្ធកីឡា វាយកូនបាល់ French Open បានធ្វើការសម្រេចចិត្ត រៀបចំព្រឹត្តិការណ៍ Roland-Garros លើក ២០២០ ចាប់ពីថ្ងៃទី ២០ ខែកញ្ញាដល់ថ្ងៃទី ៤ ខែតុលាឆ្នាំ ២០២០ ។
ទោះបីជាគ្មាននរណាម្នាក់ អាចទស្សន៍ទាយបានថា នឹងមានស្ថាន ភាពអ្វី កើតឡើងនៅថ្ងៃទី ១៨ ខែឧសភាវិធានការបង្ខាំង ទុកនាពេលបច្ចុប្បន្ន បានធ្វើឲ្យយើង មិនអាចបន្តការ រៀបចំរបស់យើង បានហើយជាលទ្ធផល យើងមិនអាចរៀបចំការ ប្រកួតនៅកាលបរិច្ឆេទ ដែលបានគ្រោងទុក ។
នេះជាការប្រកួតកីឡា វាយកូនបាល់ខ្នាតធំលើកដំបូង ដែលត្រូវបានប៉ះពាល់ដោយវីរុស បានឆ្លងដល់ មនុស្សជាង ១៩០.០០០ នាក់ និងបានសម្លាប់មនុស្ស ជាង៧.៥០០នាក់ នៅទូទាំងពិភពលោក ។ ការប្រកួតកីឡាវាយកូន បាល់ដ៏ធំ បន្ទាប់នៅលើប្រតិទិន Wimbledon គ្រោងនឹងចាប់ផ្តើម នៅចុងខែមិថុនា៕
ដោយ ៖ លី ភីលីព