បរទេស៖ ពិតអត្ថបទគួរឲ្យចាប់អារម្មណ៍មួយនៅអាមេរិក ក្នុងពេលដែលកូរ៉ូណា កំពុងរាតត្បាត ដោយក្រុមប៉ូលិសនៅទីក្រុង Oregon កំពុងតែមមាញឹកខ្លាំង ពាក់ព័ន្ធនឹងបញ្ហា ដែលពលរដ្ឋអាមេរិកយ៉ាងច្រើន តែងតែខលទៅលេខ៩១១ នៅពេលដែលពួកគេ អស់ក្រដាសបន្ទប់ទឹក។
ក្រុមមន្ត្រីប៉ូលិសទាំងនោះ បានធ្វើការប្រកាស រំលឹកដល់ពលរដ្ឋក្នុងតំបន់របស់ពួកគេថា គួរតែបញ្ចប់ការខលហៅទៅ៩១១បែបនេះទៅ ព្រោះថា យើងនឹងអាចមានពេល ទៅដោះស្រាយបញ្ហាសំខាន់ៗ ជាងរឿងអស់ក្រដាសបន្ទប់ទឹក។
ការប្រកាសដែលមានទាំងធ្វើឡើង តាមរយៈហ្វេសប៊ុកផេកផង កាលពីចុងសប្តាហ៍កន្លងទៅថា Do not call 911 just because you ran out of toilet paper. You will survive without our assistance។ គួរឲ្យដឹងដែរថា ក្រដាសសម្រាប់បន្ទប់ទឹកនៅអាមេរិក ត្រូវបានគេមើលឃើញថា កំពុងមានភាពខ្វះខាតនៅអាមេរិក ដោយសារបញ្ហាកូរ៉ូណា ដោយទាំងវេបសាយល្បីៗ ក៏សុទ្ធតែបានលក់អស់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី