នៅថ្ងៃនេះកាសែតអង់គ្លេស The Mirror នៃចក្រភពអង់គ្លេសនៅថ្ងៃអង្គារនេះ បានសរសេរថា គណកម្មការរៀបចំបាល់ទាត់UEFA នៅថ្ងៃបានប្រកាសជាផ្លូវការ ហើយថានឹងពន្យាពេលព្រឹត្តិការណ៍អ៊ឺរ៉ូ ឆ្នាំ២០២០រហូតដល់ឆ្នាំ២០២១ ជំនួសវិញក្នុងពេលដែលជំងឺ កូរ៉ូណាកំពុងវាយប្រហារខ្លាំងនៅតំបន់អ៊ឺរ៉ុបនោះ។
ទោះបីជាយ៉ាងណាក្តីគេជឿជាក់ដែរថា UEFAគឺបានទទួលយកការខាតបង់ ជាទឹកប្រាក់រហូតទៅដល់ ២៧៥លានផោនជាប្រាក់សំណង ទៅកាន់ក្លឹបនិងលីគនានាផងដែរក្រោយការសម្រេចចិត្ត ចុងក្រោយនេះ។ ព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០នឹងត្រូវគ្រោងចាប់ផ្តើម ឡើងនៅក្នុងទីក្រុងរ៉ូមនាខែមិថុនាខាងមុខនេះប៉ុន្តែ មកដល់បច្ចុប្បន្នអ៊ីតាលីបានក្លាយទៅជាទីតាំងវាយប្រហារ ខ្លាំងបំផុតដោយជំងឺរាតត្បាតនេះ។
គួរបញ្ជាក់ដែរថាកិច្ចប្រជុំគ្នារបស់ ក្រុមការងារគណកម្មការUEFAដោយសារបញ្ហាកូរ៉ូណា ត្រូវបានធ្វើឡើងនៅថ្ងៃអង្គារនេះតាមរយៈការខលវិដេអូអនឡាញ៕
ប្រែសម្រួល៖ស៊ុនលី