សម្រាប់ឳកាសបូកសរុបលទ្ធផល ការងារអាណត្តិចាស់ និងលើកទិសដៅ អាណត្តិថ្មី ដោយបានលើកឡើងនូវទិសដៅ អភិវឌ្ឍន៍វិស័យកីឡាជន ពិការខ្សោយសតិបញ្ញា នៅទូទាំងប្រទេសឱ្យកាន់តែល្អប្រសើរ បន្ថែមទៀតនោះ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិក កម្ពុជាបានធ្វើមហាសន្និបាតបញ្ចប់ អាណត្តិទី៣ និងបន្តអាណត្តិទី៤ ឆ្នាំ២០១៨-២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមធិបតីភាពតម សែម សុខា អនុប្រធាន តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន។
លោកសែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជាបានមាន ប្រសាសន៍ថា គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា មានការទទួល ខុសត្រូវក្នុងការអភិវឌ្ឍវិស័យ កីឡាជនពិការខ្សោយសតិបញ្ញា នៅប្រទេស កម្ពុជាដោយទទួល បានការសហការគ្នាយ៉ាង ជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីក សាខារបស់ខ្លួន ដោយ បានបង្កើតអនុគណៈ កម្មាធិការរាជធានី-ខេត្ត។
លោកបានបន្ដថា បច្ចុប្បន្ន គណៈកម្មាធិការជាតិ មួយនេះមានសាខា របស់ខ្លួនចំនួន១៣ខេត្ត និងកំពុងបន្តពង្រីកទៅបណ្តាខេត្តមួយចំនួនទៀត ដើម្បីផ្តល់ឱកាសឱ្យជនខ្សោយ សតិបញ្ញទំាងក្មេង ទំាងចាស់ នៅទូទាំងប្រទេស បានចូលរួមក្នុងសកម្ម ភាព សង្គមតាមរយៈវិស័យកីឡាឱ្យកាន់តែផុសផុលឡើង។
ក្នុងឱកាសនោះដែរ លោក សែម កុសល បានអំពាវនាវ ដល់អនុគណៈកម្មាធិការរាជធានី ខេត្ត ក៏ដូចជាអង្គការសមាគមនានា ដែលគ្រប់គ្រងផ្ទាល់ ជួយដល់ ជមខ្សោយសតិបញ្ញា សូមយកចិត្តដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់ បានហ្វឹកហាត់ ការត្រួតពិនិត្យសុខភាព និង ការចូលរួមប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវិធីជារៀងរាល់ឆ្នាំ។ ហើយម៉្យាងទៀត គឺមានតែក្រុមគ្រួសារ ឪពុក ម្តាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុតរបស់កីឡាករ កីឡាការិនីជនបញ្ញាខ្សោយ ប៉ុណ្ណោះ ដែលជាកត្តាសំខាន់ក្នុងការបំផុសជំរុញលើកទឹក ចិត្តដល់ពួកគាត់ ដើម្បីចូលរួមប្រកួត កីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា៕