កីឡា

Lampard ផ្តល់ព័ត៌មាន ចុងក្រោយបំផុត អំពីស្ថានភាព កីឡាករ របស់ក្លឹបម្នាក់ដែលមាន ផ្ទុកកូរ៉ូណា

យើងបានដឹងមកហើយថាកីឡាករខ្សែប្រយុទ្ធវ័យក្មេង ជួរមុខរបស់ក្លឹបតោខៀវ Chelseaក្រោមការដឹកនាំរបស់លោក Frank Lampard គឺកីឡាករសញ្ជាតិអង់គ្លេស Callum Hudson Odoi គឺជាកីឡាករដែលនៅលីកកំពូលអង់គ្លេសដំបូងគេ បង្អស់ដែលបានឆ្លងជំងឺកូរ៉ូណា ហើយភ្លាមៗ ទាំងកីឡាករនិងបុគ្គលិក និងកីឡាករទាំងអស់ផ្សេងទៀត នៅក្លឹបត្រូវបានដាក់ ឲ្យនៅដាច់ដោយឡែកដើម្បី តាមដាននិងពិនិត្យ។

មកដល់សប្តាហ៍នេះពោលគឺ ថ្ងៃពុធនេះគ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Frank Lampard បានចេញមកផ្តល់ព័ត៌មាន ចុងក្រោយអំពីស្ថានភាព របស់កីឡាករវ័យ ទើបតែ១៩ឆ្នាំរូបនេះ ក្រោយពេលដែលត្រូវបានប្រកាសរកឃើញ វិជ្ជមានអំពីជំងឺនេះ តាំងតែពីសប្តាហ៍មុន។

លោក Lampard បានបញ្ជាក់ថា កីឡាកររូបនេះបច្ចុប្បន្នមានសុខភាព ល្អប្រសើរហើយកំពុងមានដំណើរការល្អផងដែរចំពោះការព្យាបាល ដោយក្នុងនោះផងដែរ គ្រប់គ្នាក៏បានទស្សនាវិដេអូដែលបានបង្ហោះដោយកីឡាករផ្ទាល់ផងដែរ នៅលើបណ្តាញសង្គម Twitter៕

ប្រែសម្រល៖ស៊ុនលី

Most Popular

To Top