សេដ្ឋកិច្ច​

ក្រុមហ៊ុនម៉ៅការថ្មី ចាប់ផ្ដើមការងារ គម្រោង The Peak

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន Oxley Gem (Cambodia) Co., Ltd (ហៅកាត់ Oxley Gem) ដែលជាក្រុមហ៊ុនម្ចាស់គម្រោង អភិវឌ្ឍន៍ចម្រុះ The Peak Hotel ស្ថិតនៅបណ្តោយវិថីសម្តេចហ៊ុនសែន សង្កាត់ទន្លេបាសាក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ បាន ប្រកាសជាផ្លូវការថា ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd (ហៅកាត់ “CRUCG”) បានកាន់កាប់ការដ្ឋានជាផ្លូវការ និងបានចាប់ផ្ដើមធ្វើការងារ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ។

លោក Jia Ruo Hua នាយកគ្រប់គ្រងទូទៅ នៃសាខាក្រុមហ៊ុន CRUCG ប្រចាំកម្ពុជា មានប្រសាសន៍ថា «យើងបានបង្កើតក្រុមបច្ចេកទេស ផ្នែកសំណង់ដ៏រឹងមាំមួយ នៅប្រទេសកម្ពុជា ដើម្បីធានាថាគម្រោងនេះ អាចនឹងត្រូវបានបញ្ចប់ ទាន់ពេលវេលា ហើយធានាបាន នូវសុវត្ថិភាព និងគុណភាពខ្ពស់បំផុត»។

លោកបន្ដថា ក្នុងពេលដ៏ខ្លីក្រោយពីកាន់កាប់ការដ្ឋានជាផ្លូវការ ក្រុមហ៊ុន CRUCG បានបង្កើនសន្ទុះ នៃការសាងសង់យ៉ាងល្អប្រសើរ ដោយបានសម្រេចការតំឡើង នូវស្រទាប់ការពារជញ្ជាំងផ្នែកខាងក្រៅ នៃអគារផ្សារទំនើប របស់គម្រោង The Peak។ ជាមួយការធានា និងប្ដេជ្ញាចិត្តយ៉ាងមោះមុត ពីក្រុមហ៊ុន CRUCG ក្រុមហ៊ុន Oxley Gem ជឿជាក់ថាគម្រោង The Peak នឹងក្លាយជាអគារតំណាងមួយ នៅក្នុងប្រទេសកម្ពុជាទាំងមូល៕

Most Popular

To Top