ប្រវតិ្ត នៃការប្រើប្រាស់ កាយវិការចាប់ដៃគ្នា ឬHandshake ត្រូវបានគេហទំព័រ របស់Historyextra បានសរសេរចុះផ្សាយថា វាបានកើតឡើងតាំងពីអតីតកាល យ៉ាងហោចណាស់ នៅក្នុងកំឡុង ពេលសម័យក្រិកបុរាណ។
សំអាងតាមរូបភាព ដែលមាននៅក្នុង សារមន្ទីរមួយកន្លែង នៅក្នុងទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង និងបានធ្វើការបកស្រាយនូវការចាប់ដៃគ្នា នៃក្រុមទាហានពីរក្រុម ដែលស្ថិតនៅក្នុងសម័យឆ្នាំទី៥ មុនគ្រិសសករាជ ។ វាបានបង្ហាញឲ្យយើងឃើញថា ដោយមិនបានធ្វើការគោរពគ្នា តាមរយះការអោនក្បាលដាក់គ្នា ភាគីទាំងពីរបានធ្វើការចាប់ដៃគ្នាទៅវិញ ដោយភាគីទាំង២ព្យាយាមបញ្ជាក់ពីភាពស្មើគ្នា និងដោយមិនមានភាគីណា មានលាក់បាំងអាវុធ នៅនឹងដៃរបស់គេឡើយ។
គួរឲ្យដឹងដែរ កាលពីថ្ងៃទី១៣ ខែកញ្ញាឆ្នាំ១៩៩៣ ជាប្រវត្តិសាស្ត្រ នៅពេលដែលអាមេរិកជាអ្នកបង្កើត គំនិតឲ្យមានការផ្សះផ្សារ គ្នារវាងជម្លោះមួយនៅក្នុងប្រទេសអ៊ីស្រាអ៊ែល ដោយការចាប់ដៃគ្នាជាសញ្ញា នៃការព្រមព្រៀងសន្តិភាព តែទោះបីជាយ៉ាងណាក្តីកិច្ចព្រមព្រៀងនោះ ក្រោយមកត្រូវបានទទួលរងបរាជ័យ ប៉ុន្តែការចាប់ដៃគ្នារវាងការអ្នកធ្វើជំនួញ និងទំនាក់ទំនងគ្នានៅក្នុងសង្គម ចាប់ពីពេលនោះមកហាក់បីដូចក្លាយ ទៅជារឿងដ៏ពេញ និយមនិងប្រចាំថ្ងៃ៕
ប្រែសម្រួល:ស៊ុនលី