ប្រវត្តិសាស្ត្រ:នៅថ្ងៃទី ៣១ ខែមីនាឆ្នាំ១៨៨៩ ប៉ម Eiffel ត្រូវដាក់ឲ្យដំណើរការជាផ្លូវការ និងក៏ដើម្បីឧទ្ទិសទៅដល់ក្រុមការងារ ដែលដឹកនាំដោយលោក Gustave Eiffel អ្នករចនាម៉ូដប៉មដោយមានការចូលរួមដោយ នាយករដ្ឋមន្ត្រីបារាំង នាសម័យនោះគឺលោក Pierre Tirard ព្រមទាំងឥស្សរជនមួយចំនួន តូចនិងកម្មករសំណង់ ជាង២០០នាក់ផង។
ជណ្តើរយន្តរបស់ប៉ម Eiffel ដែលមានកម្ពស់ ប្រមាណជា៩៨៤ហ្វីតនេះមិនត្រូវបាន បញ្ចប់នៅត្រឹមថ្ងៃទី៣១ ខែមីនាឆ្នាំ ១៨៨៩នោះទេដូច្នេះ ក្រុមហ៊ុនសំណង់Gustave Eiffel បានសាងជណ្តើរឡើង លើកំពូលជា បណ្តោះ អាសន្នវិញ។ប៉ម Eiffel នៅតែជាប់ ឈ្មោះរចនាសម្ព័ន្ធដែលសាងដោយ មនុស្សមាន កំពស់ខ្ពស់បំផុតនៅ លើពិភពលោក រហូតដល់ ការបញ្ចប់អាគាររបស់ Chrysler នៅក្នុងទីក្រុងញូវយ៉ក ក្នុងឆ្នាំ១៩៣០។
Eiffel ត្រូវបានគេស្ទើរវាយកំទេចចោលនៅ ពេលដែលកិច្ចសន្យា២០ឆ្នាំ នៃការតាំងពិព័រណ៍អន្តរជាតិនៅលើដីបានផុតកំណត់ក្នុងឆ្នាំ១៩០៩ ប៉ុន្តែការប្រើប្រាស់វាដូចជា អង់តែនសម្រាប់ការបញ្ជូនវិទ្យុបានធ្វើឲ្យការសម្រេចចិត្តនោះ ផ្លាស់ប្តូរមកវិញ។ មកដល់ពេលនេះមិនផ្លាស់ប្តូរអ្វីឡើយហើយសព្វថ្ងៃនេះ ហើយជាផ្នែកមួយនៃ តំបន់ទេសចរណ៍ សំខាន់ បំផុតនៅលើពិភពលោក៕
ប្រែសម្រួល:ស៊ុនលី