ព្រឹត្តិការណ៍

អាមេរិក ណែនាំពលរដ្ឋ ខ្លួនកុំឲ្យធ្វើដំណើរ ទៅក្រៅប្រទេស ខណៈអ្នកឆ្លងជាង ១ម៉ឺននាក់ និងស្លាប់ ១៥០នាក់ដោយកូវីដ-១៩

វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានបង្កើនការផ្តល់ប្រឹក្សា ធ្វើដំណើរទូទាំងពិភពលោក របស់ខ្លួនដល់កម្រិតខ្ពស់បំផុត ដោយជំរុញឱ្យជនជាតិអាមេរិក ចៀសវាងការធ្វើដំណើរអន្តរជាតិ ដោយសារតែការរីករាលដាល នៃវីរុសកូរ៉ូណានេះ ។

នាយកដ្ឋានបានចេញការព្រមាន កម្រិត ៤ ថាកុំធ្វើដំណើរដោយសារចំនួន នៃការឆ្លងនៅសហរដ្ឋអាមេរិក កើនឡើងដល់ជាង ១០.០០០ នាក់ក្នុងនោះមានអ្នកស្លាប់ ១៥០ នាក់។

សេចក្តីជូនដំណឹងមួយ នៅលើគេហទំព័ររបស់ខ្លួនបានឲ្យដឹងថា “ក្រសួងការបរទេសណែនាំ ដល់ពលរដ្ឋអាមេរិក ឱ្យចៀសវាងរាល់ការធ្វើដំណើរអន្តរជាតិ ដោយសារតែផលប៉ះពាល់ ជាសកលនៃជំងឺកូវីដ-១៩” ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top