ព្រឹត្តិការណ៍

CNN៖ លោក ដូណាល់ ត្រាំ អាចនឹងទាមទារឱ្យចិនបង់ថ្លៃ ពីការរីករាលដាលនៃមេរោគ

CNN៖ គ្រាន់តែរង់ចាំ លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក អាចនឹងទាមទារ ឱ្យប្រទេសចិនបង់ថ្លៃ ចំពោះជំងឺរាតត្បាត ដូចប្រទេសម៉ិចស៊ិចកូ ដែលនឹងបង់លុយ សម្រាប់ការសាងសង់ ជញ្ជាំងព្រំដែនដូច្នេះដែរ។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងពេលប្រធានាធិបតីអាមេរិក កំពុងប្រណាំងដើម្បីឆ្លើយតប ទៅនឹងការរីករាលដាល នៃមេរោគឆ្លងឆាប់រហ័សនេះ លោកក៏បានស្តីបន្ទោសប្រទេសចិន ដែលជាទីកន្លែង ដែលមេរោគនេះ ត្រូវបានគេកំណត់អត្តសញ្ញាណដំបូង។

ក្រុមអ្នករិះគន់និយាយថា លោកត្រាំបានរើសអើងជាតិសាសន៍ ប៉ុន្តែលោក ដូណាល់ ត្រាំ ក៏កំពុងលេងនយោបាយផងដែរ ដោយបានសម្របខ្លួនគាត់ ទៅនឹងអ្នកអភិរក្សដូចជា សមាជិកព្រឹទ្ធសភា Tom Cotton នៃរដ្ឋ Arkansas ដែលបានប្តេជ្ញាថា នឹងធ្វើឱ្យគណបក្សកុម្មុយនិស្ត ទទួលខុសត្រូវចំពោះ “ឧក្រិដ្ឋកម្ម” ។ ការវាយប្រហារខ្លាំងៗ ទៅលើរដ្ឋាភិបាលទីក្រុង ប៉េកាំង បានធ្លាប់ធ្វើការឱ្យលោក ត្រាំ ពីមុនដោយជួយគាត់ ឱ្យមានទំនាក់ទំនង ជាមួយអ្នកបោះឆ្នោតថ្នាក់កណ្តាល ដែលបានស្តីបន្ទោសឧស្សាហកម្មចិន ចំពោះការលួចការងាររបស់ពួកគេ។

លោក ត្រាំ បាននិយាយកាលពីថ្ងៃពុធថា “វាមិនមែន ជាការរើសអើងជាតិសាសន៍ទេ មិនមែនទាំងអស់ទេ។ វាមកពីប្រទេសចិន។ នោះហើយជាមូលហេតុ ដែលខ្ញុំចង់មានភាពត្រឹមត្រូវ” ។ អ្នកយកព័ត៌មានស្តីបន្ទោស ជំទាស់នឹងភាសារបស់គាត់ ថាគឺជាការកេងចំណេញ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top