ព្រឹត្តិការណ៍

ក្រុមបះបោរ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ១២នាក់ ត្រូវបានសម្លាប់ បូករួមទាំងមេដឹកនាំ តាលីបង់ម្នាក់ដែរ

អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ថា លោក Mohammed Hanif Rezai អ្នកនាំពាក្យមួយរូបរបស់យោធា ប្រចាំការនៅតំបន់ភាគខាងជើង បាននិយាយថា យ៉ាងហោចណាស់ក្រុមបះបោរ ចំនួន១២នាក់ ក្នុងនោះរាប់ទំាង មេបញ្ជាការក្នុងស្រុក របស់តាលីបង់ម្នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមួយ ដោយក្រុមយោធាអាហ្វហ្គានីស្ថាន នៅខេត្ត Balkh ប្រទេសនៅថ្ងៃសៅរ៍នេះ ។

មន្ត្រីរូបនោះបាននិយាយថា ក្រុមអ្នកប្រយុទ្ធ ដែលជាយោធារបស់តាលីបង់មួយ ក្រុមបានវាយប្រហារ នៅច្រកត្រួតពិនិត្យ នៅក្នុងស្រុក Dawlat Abad នៃខេត្តខាងលើ កាលពីព្រឹកមិញ ហើយក្រុមទាហាន បានបើកការវាយបកទៅវិញ ដោយបានសម្លាប់ ក្រុមសកម្មប្រយុទ្ធអស់ចំនួន១២នាក់ ក្នុងនោះមានមេបញ្ជាការស្រុក លោក Mullah Hamidullah alias Sadis នៅកន្លែងកើតហេតុផងដែរ ។

លោក Rezai បាននិយាយថា ក្រុមបះបោរលើសពី៥នាក់ ក្នុងនោះរាប់ទាំងមេបញ្ជាការ Mawlawi Noor Mohammad បានរងរបួស នៅក្នុងពេលប្រយុទ្ធគ្នា ដែលការបាញ់ប្រហារគ្នា មានរយៈពេល២ម៉ោង ។

មន្ត្រីដដែលនេះ បានបញ្ជាក់ទៀតថា មិនមានក្រុមយោធាជំនាញណាម្នាក់ បាត់បង់ជីវិតឡើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top