ទីក្រុង Birmingham ៖អគាររង្វង់មូលផ្លូវដែក វិចតូរីយ៉ាត្រូវបានសាងសង់ឡើង ដើម្បីរចនា ដោយលោក Robert Stephenson ហើយគិតថា ផ្លូវដែកចំណាស់ ជាងគេបំផុត នៅលើពិភពលោក ត្រូវបានរកឃើញ ដោយអ្នកបុរាណវិទូ បានជីករកទីតាំងស្ថានីយ៍ HS២ របស់ទីក្រុង Birmingham នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
តំបន់ទីប្រជុំជនេះ ដោយផ្អែកលើការរចនា ដោយ Robert Stephenson ត្រូវបានគេរកឃើញ នៅទីតាំងស្ថានីយ៍ផ្លូវ Curzonដំណើរការតាំង ពីទសវត្សឆ្នាំ១៨៣០ ដល់ ១៩៦០ ។ អគារវិចតូរីយ៉ាត្រូវបានគេគិតថា ស្ថិតក្នុងចំណោមសំណង់ ត្រូវបានកម្ទេចពីឆ្នាំ១៨៦០ដល់១៨៧០ ដើម្បីអនុញ្ញាតឲ្យពង្រីកស្ថានីយនេះ ។
ប្រវត្ដិវិទូនិយាយថា វាត្រូវបានដាក់ឲ្យដំណើរការដំបូង នៅថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ ១៨៣៧ មានន័យថា វាបានព្យាករថា អគារស្រដៀងគ្នាមួយនៅ Derby ជិត២ឆ្នាំ។ ក្នុងចំណោមគ្រោងអាគារ ដែលនៅសល់នៃរង្វង់មូល Curzon គឺមានភ័ស្តុតាង នៃមូលដ្ឋាន នៃកណ្តាល ដែលអាចផ្លាស់ប្តូរបាន ហើយជញ្ជាំងផ្នែកខាងក្រៅ និងរណ្តៅមានកាំជ្រៅ៣ ហ្វីតដែលព័ទ្ធជុំវិញទួរប៊ីន ។
ការជីករកបុរាណវិទ្យាចុងក្រោយ នៅលើទីតាំងកណ្តាលទីក្រុង គឺនឹងត្រូវកើតឡើង មុនពេលធ្វើការ ដើម្បីសាងសង់ស្ថានីយ HS2 Curzon ថ្មី។ ស្ថានីយនេះស្ថិតនៅចំកណ្តាល នៃគម្រោងបង្កើតឡើងវិញ ដែលមានទំហំ ១៤១ ហិកតានៅក្នុងទីក្រុង ។
លោក Jon Millward ទីប្រឹក្សាបរិស្ថាន ប្រវត្តិសាស្រ្តនៅ HS2 Ltd បានមានប្រសាសន៍ថា HS2 កំពុងផ្តល់ ឲ្យយើង នូវឱកាសដើម្បីស្វែងរកប្រវត្តិសាស្ត្រអង់គ្លេស រាប់ពាន់ឆ្នាំនៅតាមបណ្តោយផ្លូវនេះ ។ ការរកឃើញទីប្រជុំជនផ្លូវដែកចំណាស់ ជាងគេបំផុតលើពិភពលោក នៅលើទីតាំងស្ថានីយ៍ថ្មី HS2 ក្នុងទីក្រុង Birmingham ពិតជាអស្ចារ្យ និងសមរម្យ នៅពេលយើងសាងសង់ផ្លូវដែកជំនាន់ក្រោយ របស់ចក្រភពអង់គ្លេស ។ សាងសង់ដោយការរចនាដោយ Robert Stephenson ចំណែកផ្លូវដែកទីក្រុងឡុងដ៍ និង Birmingham ត្រូវបានដំណើរការនៅដើមថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ១៨៣៧ ៕
ដោយ៖លី ភីលីព