MADRID៖យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេបាននិយាយថា លោក Plácido Domingo បានប្រកាសថា លោកបានធ្វើតេស្តិ៍វិជ្ជមាន សម្រាប់វីរុសកូរ៉ូណានេះ ហើយការឆ្លងមេរោគរបស់តារាចម្រៀងល្ខោន អូប៉េរ៉ាវ័យ ៧៩ ឆ្នាំរូបនេះកើតមានឡើង បន្ទាប់ពីអាជីពផ្ទាល់ខ្លួនរបស់លោកត្រូវបាន ប្រឡាក់ដោយការសម្ដែង ខុសផ្លូវភេទ។
បុរសជនជាតិអេស៉្បាញរូបនេះបាននិយាយនៅ ក្នុងការបង្ហោះលើគណនី Facebook ផ្ទាល់ខ្លួនរបស់លោកថា ខ្ញុំមានអារម្មណ៍ថា វាជាកាតព្វកិច្ចខាងសីលធម៌ របស់ខ្ញុំដែលត្រូវប្រាប់អ្នកថា ខ្ញុំបានធ្វើតេស្តិ៍វិជ្ជមាន។ អ្នកជួលផ្ទះនិយាយថា លោក និងក្រុមគ្រួសារ កំពុងនៅដាច់ដោយឡែកពីគេ ហើយលោកកំពុង មានអារម្មណ៍ល្អទោះបី លោកក្តៅខ្លួន និងក្អកក៏ដោយ។
លោកបានថា ខ្ញុំសូមឲ្យអ្នករាល់គ្នា មានការប្រុងប្រយ័ត្នខ្ពស់ធ្វើតាមការណែនាំ ជាមូលដ្ឋានដោយលាងដៃញឹកញាប់ យ៉ាងហោចណាស់ ឲ្យចម្ងាយ ៦ ហ្វីតពីអ្នកដទៃធ្វើអ្វីៗ គ្រប់យ៉ាងដែលអ្នកអាចធ្វើបានដើម្បីបញ្ឈប់ មេរោគកុំឲ្យរីករាលដាល ប្រសិនបើអ្នកអាចធ្វើបាន!” ។
អេស្បាញជាប្រទេសដែលរងគ្រោះខ្លាំង ជាងគេទី ៣ បន្ទាប់ពីប្រទេសចិន និងអ៊ីតាលីដែលមានអ្នកឆ្លង ២៨.៥៧២ នាក់ និងអ្នកស្លាប់ ១.៧២០ នាក់ដោយសារការផ្ទុះវីរុសនេះ៕ ដោយ៖លី ភីលីព