ព្រឹត្តិការណ៍

អ្នកជំនួញអង់គ្លេស Lord Sugar លើកឡើងពីព័ត៌មាន ក្លែងក្លាយ ដែលថា រុស្ស៊ី ព្រលែងតោ ៥០០ក្បាល ចូលក្រុង ក្នុងកំឡុងពេលមាន ជំងឺរាតត្បាតកូវីដ១៩

បរទេស៖ លោក Lord Alan Sugar ដែលជាអ្នកជំនួញ របស់ចក្រភពអង់គ្លេស បានចែករំលែក របាយការណ៍ព័ត៌មាន គួរឱ្យអស់សំណើចមួយ នៅលើបណ្តាញសង្គមដែលបង្ហាញថា សត្វតោកំពុងដើរល្បាតតាមដងផ្លូវ នៃប្រទេសរុស្ស៊ី ក្នុងកំឡុងពេលផ្ទុះវីរុស ហើយបានសួរថា តើវាជារឿងកំប្លែងឬអត់ ។ នៅពេលការរីករាលដាល នៃជំងឺ Covid-19 កំពុងបន្តកើតមានមនុស្ស នៅទូទាំងពិភពលោក កំពុងត្រូវបានគេជំរុញឱ្យស្នាក់នៅក្នុងផ្ទះនិងអនុវត្តភាពឯកោ ដោយខ្លួនឯង ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺ។

យោងតាមសារព័ត៌មាន METRO ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ហើយវាហាក់ ដូចជាលោក Lord Sugar មានការសង្ស័យថា តើប្រទេសរុស្ស៊ី ពិតជាបានព្រលែងសត្វតោ នៅទូទាំងប្រទេស ដើម្បីធ្វើឱ្យប្រាកដថា ប្រជាជន ស្នាក់នៅក្នុងផ្ទះ។

រូបភាពនេះបង្ហាញពីសត្វតោដើរ តាមដងផ្លូវដោយមានបដា“ បែកធ្លាយពត៌មាន” ដែលសរសេរថា“ ប្រទេសរុស្ស៊ីបានបញ្ចេញសត្វតោជាង ៥០០ ក្បាលនៅតាមដងផ្លូវ ដើម្បីធានាថា ប្រជាជនកំពុងស្នាក់ នៅក្នុងផ្ទះអំឡុង ពេលមានរោគរាតត្បាតនេះ” ។

ចែករំលែករូបភាព នៃរបាយការណ៍ព័ត៌មាន ក្លែងក្លាយនៅលើបណ្តាញ សង្គមធ្វីតធ័រ បានសរសេរថា ព័ត៌មានទាន់ហេតុការណ៍ ឬ breaking news តើនេះពិតទេ?” ទោះយ៉ាងណាអ្នកគាំទ្រ អ្នកភាគច្រើនបានដឹងច្បាស់ថា នេះគ្រាន់តែជាការ លេងសើចប៉ុណ្ណោះ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top