អង់គ្លេស ៖ ទូរទស្សន៍ Sky News បានបង្ហាញថា រដ្ឋាភិបាលចក្រភពអង់គ្លេស មិនបានធ្វើការផ្សព្វផ្សាយ តែមួយអំពីការឆ្លងរាលដាល នៃវីរុសកូរ៉ូណាលើ Facebook ឬគណនី Instagram ជាផ្លូវការរបស់ខ្លួនឡើយ យោងតាមការចេញផ្សាយពីSkyNews ។
បើការពិតថា ចក្រភពអង់គ្លេសត្រូវបានផ្តល់ជូន “ពាណិជ្ជកម្មរាប់លាន” ដោយឥតគិតថ្លៃដើម្បីប្រើនៅលើវេទិកាផ្សព្វផ្សាយឌីជីថលធំបំផុត២របស់ពិភពលោក។ រដ្ឋាភិបាលក៏មិនបានបើកការផ្សាយ ពាណិជ្ជកម្មតាមរយៈគណនីផ្លូវការដទៃទៀតដែរ បើទោះបីជាបានចាត់វិធានការដែលមិនធ្លាប់មានពីមុនមកដើម្បីការពារសាធារណៈ និងសេដ្ឋកិច្ចអំឡុង ពេលមានវិបត្តិក៏ដោយ។
មិនមានគណនីផ្លូវការ របស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស និងគណនីផ្ទាល់ខ្លួនរបស់លោក Boris Johnson បានបើកការផ្សាយ ពាណិជ្ជកម្មនានាដែលនិយាយអំពីវីរុស ឬវិធានការណ៍ណាមួយត្រូវបានណែនាំ ដើម្បីពន្យាពេលការរីករាលដាលនោះទេ ។ គណនី NHS ផ្លូវការបានដំណើរការការផ្សាយ ពាណិជ្ជកម្មចំនួន ៦ នៅលើបណ្តាញសង្គម Facebook និង Instagram ចាប់តាំងពីចាប់ផ្តើម មានជំងឺរាតត្បាតដោយណែនាំអ្នកណាម្នាក់ ដែលមានរោគសញ្ញាឱ្យស្នាក់នៅក្នុងផ្ទះរយៈពេល ១៤ ថ្ងៃ។
សារដែលត្រូវ បានធ្វើបច្ចុប្បន្នភាព ចុងក្រោយនៅថ្ងៃទី ១៩ ខែមីនាមិននិយាយអំពីគោលការណ៍ ណែនាំរបស់រដ្ឋាភិបាល ដែលត្រូវបានប្រកាសចាប់ តាំងពីពេលនោះមកដូចជាវិធានការណ៍ ឃ្លាតឆ្ងាយពីសង្គមឬវិធានការឯកោខ្លួន ឯងសម្រាប់បុគ្គលងាយរងគ្រោះ។
នាយកប្រតិបត្តិ ក្រុមហ៊ុន Facebook លោក Mark Zuckerberg បានប្រកាសកាល ពីដើមខែនេះថាលោកនឹងផ្តល់ឲ្យអង្គការសុខ ភាពពិភពលោកនូវការផ្សាយពាណិជ្ជកម្ម ឥតគិតថ្លៃជាច្រើន តាមដែលពួកគេត្រូវការ ហើយបានសន្យាផ្តល់ប្រាក់កម្ចីរាប់លានបន្ថែមទៀត ដល់អង្គការដទៃទៀតក្នុងកំឡុង ពេលមានវិបត្តិជំងឺនេះ៕
ដោយ៖លី ភីលីព