កំណត់ត្រា Guinness World Record ដែលបានកត់ត្រាថា រថយន្តLa Marquise គឺជារថយន្តប្រើប្រាស់ ដោយចំហាយទឹកមានកង់៤ និងកៅអីអង្គុយនោះ គឺជានៅតែជារថយន្ត ដែលមានអាយុចំណាស់ជាងគេបំផុត លើពិភពលោក ក្នុងចំណោមរថយន្តនានា មកពីជុំវិញពិភពលោក។
La Marguise ដែលត្រូវបានផលិត ដោយក្រុមហ៊ុនDe Dion Bouton et Trepardoux នៃប្រទេសបារាំង កាលពីអំឡុងឆ្នាំ១៨៨៤ ហើយក្នុងរយពេលតែ៣ឆ្នាំបន្ទាប់ ក្រោយការផលិតរថយន្តនេះ បានទទួលពានរង្វាន់ជារថយន្ត ដែលមានកម្លាំងខ្លាំងបំផុត របស់ពិភពលោក ដោយវាមានល្បឿន ប្រមាណជា៤២គីឡូម៉ែត្រ ក្នុងមួយម៉ោងក្នុងចម្ងាយផ្លូវ សាកល្បងប្រមាណជា៣០,៥គីឡូម៉ែត្រ ពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងNeuilly។
តម្លៃរថយន្តមួយនេះ ត្រូវបានគេដាក់លក់បាន ទៅដល់ទឹកប្រាក់ប្រមាណជា ៣៥២០០០០ដុល្លារអាមេរិក៕
ប្រែសម្រួល:ស៊ុនលី