បរទេស ៖ ជាអត្ថបទគួរ ឲ្យចាប់អារម្មណ៍មួយ ដោយ The Mirror នៅថ្ងៃអង្គារទី២៤ ខែមិនានេះ ដែលបានសរសេរថា ការស្រាវជ្រាវថ្មីមួយ ដោយក្រុមអ្នកវិទ្យាសាស្ត្រមួយ ក្រុមបានរកឃើញថា បញ្ហាពិបាកចិត្ត និងស្ត្រេសដោយសារបញ្ហាជំងឺ រាតត្បាតកូរ៉ូណា នឹងអាចធ្វើឲ្យខូចខាតទៅលើមេជីវិតឈ្មោល របស់មនុស្សប្រុសទាំងឡាយ ហើយថែមទាំងអាចធ្វើឲ្យប៉ះពាល់ ដល់ការវិវត្តន៍ខួរក្បាល របស់កូនៗរបស់គេ នាពេលអនាគតផង។
ប្រភពដដែលបាន សរសេរទៀតថា ឪពុកទាំងឡាយ ដែលមានការព្រួយ បារម្ភខ្លាំង អំពីជំងឺរាតត្បាតនេះ នឹងអាចប្រឈមមុខ នឹងបញ្ហាខួរក្បាលរបស់កូនរបស់ខ្លួន នាពេលខាងមុខហើយមនុស្សប្រុសភាគច្រើន ដែលអាចរងការប៉ះពាល់ទាំងនេះ គឺជាមនុស្សដែលបានបាត់បង់ ការងារឬមានបងប្អូនបាត់បង់ជីវិត ដោយសារCOVID-19។
លោកសាស្ត្រាចារ្យ Tracy Bale ជាអ្នកដឹកនាំក្រុមការងារ ស្រាវជ្រាវនេះ ក៏បានបញ្ជាក់ដែរថា នេះមិនមែនជាមូលហេតុតែមួយគត់ ដើម្បីឲ្យគ្រប់គ្នាគួរតែបញ្ចប់ការភ័យខ្លាច និងស្វែងរកវិធីផ្សេងៗដើម្បីលប់ចោលជំងឺស្ត្រេសមួយនេះ ដែរដោយសារតែជំងឺរាតត្បាតនេះ នឹងអាចបន្តមានវត្តមាននិងបង្កការភ័យខ្លាច បែបនេះយ៉ាងតិចក៏ច្រើនខែទៀតដែរ៕
ប្រែសម្រួល៖ស៊ុនលី