បរទេស ៖ ក្រុមហ៊ុនផលិត យន្តហោះខ្នាតយក្ស ប៊ូអ៊ីង តាមសេចក្តីរាយការណ៍ បានប្រកាសអំពីការ បិទរោងចក្រនតំបន់ Seattle រយៈពេលពីរសប្ដាហ៍ ដោយផ្អាកផលិតកម្ម លើយន្តហោះចាក់សាំង ក្នុងអាកាស KC-46 និងយន្តហោះស៊ើប ការណ៍យោធា P-8។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមហ៊ុនផលិតយន្តហោះអាមេរិកនេះ បាននិយាយបញ្ជាក់ប្រាប់ថា ការផ្អាកដំណើរការ ផលិតកម្មនេះ នឹងប្រព្រឹត្តទៅ រហូតដល់ថ្ងៃទី២៥ ខែមីនា។
គួរបញ្ជាក់ថា ការបិទដំណើរការ ផលិតកម្មនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងស្ថិតនៅក្រោមការប្រកាសអាសន្ន ដោយសារតែការឆ្លង រីករាលដាល នៃវីរុសកូវីដ១៩ ហើយបុគ្គលិកក្រុមហ៊ុនប៊ូអ៊ីងមួយចំនួន បានតេស្តឃើញឆ្លងវីរុសថ្មីនេះ៕
ប្រែសម្រួល៖ប៉ាង កុង