The Mirror នៅថ្ងៃអង្គារទី២៤ ខែមីនា បានសរសេរថា ក្លឹបយក្សអេស្បាញ Barcelona នៅតែមានផែនការ ក្នុងការប្រមូលយកថវិកាបន្ថែម តាមរយៈស្វែងរកឱកាសលក់កីឡាករ Phillip Coutinho ចេញ នៅក្រោយពេល ដែលកុងត្រាខ្ចីជើងទៅឲ្យ Bayern Munich ត្រូវបានបញ្ចប់។
ប្រភពដដែល បានសរសេរដែរថា ពេលនេះក្លឹបបានដាក់សំណើលក់នេះ ទៅឲ្យក្លឹបតោខៀវ Chelseaរួចទៅហើយ ដោយសង្ឃឹមថា នឹងអាចទទួលបានលុយ ប្រមាណជា១៤២លានផោន ពីការផ្ទេរលើកនេះ ប៉ុន្តែនឹងត្រូវរងចាំការសម្រេចចិត្ត របស់ប្រធានក្លឹបជាមុនសិន ទាំងដែលក្លឹបនិងគ្រូបង្វឹកលោក Lampard គឺតែងតែមានបំណង ចង់បានរួចទៅហើយនោះ។
ក្នុងបង្ហាញខ្លួនលក្ខណ្ឌខ្ចីជើង ជាមួយនឹងBayern Munich បាន៣២ដង ទំរង់លេងយ៉ាងល្អខ្លាំង ខុសពីគ្រាដែលលេងនៅ Barcelona រដូវកាលដំបូង ដោយនៅលីកអាល្លឺម៉ង់ទាំង៣២ ប្រកួតCoutinho រកបាន៩គ្រាប់ និងជួយមិត្តរួមក្លឹប បាន៨គ្រាប់ ផ្សេងទៀតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី