មកដល់សប្តាហ៍នេះ ទៅហើយក្លឹបទាំងឡាយនៅលីក កំពូលអង់គ្លេសEFLបាននាំគ្នាជួបជុំពិភាក្សាមកហើយអំពី ការសម្រេចចិត្តក្នុង ការអូសបន្លាយ នៃរយៈពេលដោះដូរ កីឡាករនៅក្នុងរដូវក្តៅខាងមុខរហូតទៅដល់ឆ្នាំក្រោយ ប៉ុន្តែសម្រាប់ FIFA វិញគឺទើបតែ បានចាប់រៀបចំក្រុមការងារពិភាក្សាគ្នានៅឡើយទៅលើ ប្រធានបទមួយនេះ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីអ្វីដែលយើងអាចដឹងមក ដល់ពេលនេះគឺថាគ្រប់ កាលវិភាគទាំងឡាយដែលបានរៀបចំឡើងនាពេលកន្លងមកនឹងត្រូវពន្យាពេល ទាំងអស់យ៉ាង ហោចណាស់ក៏រាប់ខែដែរដោយ ក្នុងនោះគេអាចជឿជាក់ថា រដូវកាលដោះដូរ កីឡាករនាពេលខាងមុខនឹងអាចអូសបន្លាយរហូត ដល់ខែមករាឆ្នាំ ក្រោយផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ ជាងនេះនោះគឺថា ពេលវេលាធម្មតាជារៀងរាល់ឆ្នាំ នឹងធ្វើឡើងចាប់ពីខែកក្កដាដល់ខែ សីហាប៉ុន្តែសម្រាប់ កីឡាករដែលផុតកុងត្រា ត្រឹមខែមិថុនានឹងក្លាយទៅជារឿងមួយផ្សេងទៀត ដែលត្រូវតែមាន ដំណោះស្រាយ៕
ប្រែសម្រួល៖ស៊ុនលី