កីឡា

លោក វ៉ាត់ ចំរើន ៖ ពហុកីឡដ្ឋានមរតកតេជោ នៅតែ បន្តការ សាងសង់ ដោយ មិនផ្អាកឡើយ

ភ្នំពេញ៖ពហុកីឡដ្ឋានមរតកតេជោ ដែលជាអំណួតរបស់កម្ពុជា នាសតវត្សទី២១ និងជាកន្លែងត្រៀមដើម្បីបង្កើតប្រវត្តិសាស្រ្តនៃការធ្វើម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ ការប្រកួត SEA GAMES លើកទី៣២ឆ្នាំ២០២៣នោះ នៅតែបន្តការសាងសង់ ដោយមិនមានផ្អាកដោយ សារជំងឺ Covid-19 ឡើយ ។

កីឡដ្ឋានធំ (Main Stadium)ដែលជាកន្លែងសម្រាប់ ធ្វើពិធីបិទ និងបើកព្រឹត្តិការណ៍ការប្រកួត SEA GAMES នៅតែបន្តសកម្មភាពធ្វើដោយមិន មានផ្អាកឡើយ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្នកីឡដ្ឋានធំដ៏ធំស្កឹមស្កៃខាងលើកំពុងតែបន្តពន្លឿន ការសាងសង់ធម្មតាពិសេសការ ដំឡើងគ្រឿងដង្គុំសំខាន់ៗ ក៏ជិតហើយដែរ។

តាមការប៉ាន់ស្មាននៅសល់ប្រហែល ២០ភាគរយ ទៅ៣០ភាគរយទៀត កីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះ នឹងរួចរាល់ស្ថាពរ នៅដំណាច់ឆ្នាំ២០២០។ ពោះស្ថានភាពបច្ចុប្បន្នទោះ មានការរាតត្បាតពីវីរុសCovid-19 ក៏ពិតមែនតែមិនប៉ះពាល់ដំណើការសាងសង់នោះទេ ព្រោះក្រុមហ៊ុនសាងសង់ មានវិធានការណ៍ចំនួន ដើម្បីបង្ការ និងទប់ស្កាត់វីរុស ដ៏កាចសាហាវនេះជាក់ស្ដែងវិស្វករនិងកម្មករទាំងខ្មែរ និងចិនមិនត្រូវបានអនុញ្ញាតឲ្យចេញ-ចូល ក្រៅពីបរិវេណកន្លែងធ្វើការនោះទេ។ ពាក់ព័ន្ធហិរញ្ញវត្ថុក៏គ្មានបញ្ហាក្ដីបារម្ភដែរ ព្រោះគម្រោងនេះមានទុនស្រាប់ដើម្បីចំណាយ។

សូមបញ្ជាក់ថា កីឡដ្ឋានធំនៃពហុកីឡាដ្ឋានជាតិ មរតកតេជោគឺជាហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋបាលនៃសាធារណៈរដ្ឋប្រជាមានិតចិននេះ ដោយគ្រោងចំណាយថវិកាស រុបប្រមាណ ១៦០លានដុល្លារ ។ កីឡដ្ឋាននេះ សាងសង់លើផ្ទៃដី១៦,២២ ហិកតា នាសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ដើម្បីត្រៀមការប្រកួត SEA GAMES ឆ្នាំ២០២៣ នៅកម្ពុជា។ កីឡដ្ឋាននេះអាចផ្ទុកអ្នកទស្សនា បានជាង៦ម៉ឺននាក់ យមានលក្ខណៈពិសេសជាច្រើន ហើយអាចជម្លៀសអ្នកទស្សនាទាំងអស់ ក្នុងពេលត្រឹម៧នាទី ប៉ុណ្ណោះពេលមានអាសន្ន៕ ដោយ៖លី ភីលីព

Most Popular

To Top