ព្រឹត្តិការណ៍

ដឹងអត់ថា អាមេរិកធ្លាប់ស្ថិតនៅក្រោមអាណានិគម របស់ប្រទេសមួយនេះ?

ប្រវត្តិសាស្ត្រ: នៅទីក្រុង Philadelphia នៃរដ្ឋ Pennsylvania សភាអាមេរិក បានអនុម័តសេចក្ដីប្រកាសឯករាជ្យ ដែលទទួលពីចក្រភពអង់គ្លេស និងស្តេចអង់គ្លេស។

ការប្រកាសនេះ បានកើតឡើងរយៈពេល៤៤២ថ្ងៃ បន្ទាប់ពីការផ្ទុះឡើងដំបូង នៃជនបដិវត្តន៍អាមេរិក ត្រូវបានគេបាញ់នៅ Lexington និង Concord ក្នុងរដ្ឋ Massachusetts ហើយបានបង្ហាញ ពីការពង្រីកមនោគមវិជ្ជា ឲ្យជម្លោះកាន់តែធំ និងលើកទឹកចិត្ត ឲ្យមានអន្ដរាគមន៍របស់បារាំង ក្នុងនាមជាជនជាតិ Patriotsនៅទីនេះ។

ការប្រឆាំងដ៏ធំរបស់អាមេរិកជាលើកដំបូង ចំពោះគោលនយោបាយ របស់អង់គ្លេស បានកើតឡើងនៅឆ្នាំ១៧៦៥ បន្ទាប់ពីសភាបានអនុម័តច្បាប់ថ្មី ដែលជាវិធានការកំណត់ពន្ធ ដើម្បីបង្កើនប្រាក់ចំណូល សម្រាប់កងទ័ពអង់គ្លេស ឈរនៅអាមេរិក។ ការធ្វើការតវ៉ាប្រឆាំង ក្រោមផ្ទាំងបដានៃការគ្មានពន្ធដារ ដោយគ្មានតំណាងពួកអាណានិគម បានកោះប្រជុំសភាត្រាស្តីពីច្បាប់នេះ នៅខែតុលា ឆ្នាំ១៧៦៥ ដើម្បីនិយាយបង្ហាញពីជំហប្រឆាំង ទៅនឹងពន្ធទាំងនោះ។

ទោះបីជាយ៉ាងណាក្តី ការប៉ុនប៉ងរបស់អាមេរិក មិនអាចធ្វើទៅបានសម្រេចឡើង រហូតទៅដល់ឆ្នាំ១៧៧៥ នាថ្ងៃទី៤ ខែកក្កដា ការប្រកាសនេះ ត្រូវបានអនុម័តជាផ្លូវការ បន្ទាប់ពីការកែប្រែច្បាប់បន្តិចបន្តួច។ ទីក្រុងញូវយ៉កបានអនុម័តវា នៅថ្ងៃទី១៩៩ ខែកក្កដា ប៉ុន្តែបន្តរហូតដល់ថ្ងៃទី២ ខែសីហា ការទើបប្រកាសនេះ ត្រូវបានចុះហត្ថលេខា៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top