ព្រឹត្តិការណ៍

ប្រជាជនក្រីក្រឥណ្ឌាថា ខ្លួនអាចស្លាប់មុនវីរុសកូរ៉ូណា ដោយសារអត់ឃ្លាន

BBC៖ ប្រទេសឥណ្ឌា បានបិទប្រទេស ដើម្បីបញ្ឈប់ការរីករាលដាល នៃការឆ្លងវីរុសកូវីដ១៩។ មនុស្សត្រូវបានគេប្រាប់ ឱ្យស្នាក់នៅក្នុងផ្ទះ ប៉ុន្តែសម្រាប់អ្នករកប្រាក់ឈ្នួលប្រចាំថ្ងៃ ការបិទនេះ មិនមែនជាជំរើសល្អ សម្រាប់ពួកគេនោះទេ។ ប្រជាជនក្រីក្រឥណ្ឌា បានបង្ហាញពីក្តីបារម្ភ ចំពោះស្បៀងអាហារ ។ លោក Vikas Pandey របស់សារព័ត៌មាន BBC បានរកឃើញនូវរបៀប ដែលពួកគេត្រូវបានគេធ្វើ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ ដែលឈានដល់ការប្រកាស នៅថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា Labour Chowk ជាធម្មតាកំពុងតែពេញ ដោយបុរសរាប់រយនាក់ ដែលស្វែងរកការងារ ធ្វើជាកម្មករសំណង់។ ផ្លូវប្រសព្វតូចមួយ នៃតំបន់ជាយក្រុងដេលី គឺជាចំណុចក្តៅមួយ ដែលអ្នកសាងសង់ចូលមកជួលកម្មករ ប៉ុន្តែវាស្ងាត់ណាស់ នៅពេលដែលខ្ញុំបើកឡាននៅថ្ងៃអាទិត្យ ក្នុងអំឡុងពេល ប្រទេសត្រូវបិទដំបូង។ មនុស្សម្នាក់មិន ដែលនឹកស្រមៃ ស្តាប់សំឡេងបក្សីស្រែកច្រៀង នៅកន្លែងរវល់បែបនេះទេ ប៉ុន្តែខ្ញុំបានស្តាប់ហើយ – ស្ទើរតែមិនជឿ។

មិនយូរប៉ុន្មាន ខ្ញុំបានប្រទះឃើញបុរសមួយក្រុម អង្គុយនៅជ្រុងម្ខាង។ ខ្ញុំបានឈប់ ហើយសួរពួកគេពីចម្ងាយសុវត្ថិភាព ប្រសិនបើពួកគេ កំពុងតាមដានការបិទប្រទេស។ Ramesh Kumar ដែលមកពីស្រុក Banda ក្នុងរដ្ឋ Uttar Pradesh បាននិយាយថា គាត់ដឹងថា នឹងមិនមានអ្នកណាជួលយើងទេ ប៉ុន្តែយើង នៅតែឆ្លៀតឱកាសរបស់យើង។

បុរសរូបនេះថា “ខ្ញុំរកបាន ៦០០ រូពី ស្មើនឹង ៨ ដុល្លារ ក្នុងមួយថ្ងៃ ហើយខ្ញុំមានមនុស្ស ៥ នាក់ ដែលត្រូវចិញ្ចឹម។ យើងនឹងអស់ស្បៀងអាហារ នៅក្នុងពេល ពីរបីថ្ងៃទៀត។

អ្នករកប្រាក់ឈ្នួលប្រចាំថ្ងៃ រាប់លាននាក់ផ្សេងទៀត ស្ថិតក្នុងស្ថានភាពស្រដៀងគ្នា។ ការបិទប្រទេស ដែលត្រូវបានប្រកាស ដោយនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី កាលពីល្ងាចថ្ងៃអង្គារ មានន័យថា ពួកគេកំពុងប្រឈមមុខ នឹងការអត់ប្រាក់ចំណូល ក្នុងរយៈពេល ៣ សប្តាហ៍ទៀត។ លទ្ធភាពគឺថាអ្នកខ្លះ នឹងអស់ស្បៀងអាហារ នៅថ្ងៃខាងមុខ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top