ព្រឹត្តិការណ៍

បុរសម្នាក់ ដែលមានផែនការ បំផ្ទុះគ្រាប់បែក នៅអាមេរិកនោះ តាមពិតត្រូវបាន FBI ឃ្លាំមើលច្រើន ខែមកហើយ

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៦ ខែមិនានេះបានឲ្យដឹងថា បុរសម្នាក់ដែលត្រូវបានគេដឹងថា បានរៀបចំផែនការបំផ្ទុះមន្ទីរពេទ្យមួយកន្លែង ដែលកំពុងទទួលព្យាបាលអ្នកជំងឺ ដោយសារវិរុសកូរ៉ូណា នៅក្នុងរដ្ឋMissouri នោះត្រូវបានបាញ់សម្លាប់ហើយ ដោយក្រុមភ្នាក់ងារ ស៊ើបការណ៍ពិសេស FBIនៅថ្ងៃនេះ។

ការប្រឈមមុខ ដាក់គ្នា ត្រូវបានធ្វើឡើង នៅពេលដែល FBI បានព្យាយាមចូលទៅចាប់ខ្លួនបុរស ដែលត្រូវបានដឹងថា ស្ថិតនៅក្នុងវ័យ៣៦ឆ្នាំរូបនេះ។ ប្រភពដដែលបានសរសេរទៀតថា តាមពិតការដានទៅលើ បុរសរូបនេះត្រូវបានធ្វើឡើងអស់ រយៈពេលជាច្រើន ខែមកហើយ ដោយFBI បានដាក់ការសង្ស័យមកហើយថា រូបគេគឺជាសមាជិក នៃក្រុមជ្រុលនិយម នៅក្នុងតំបន់ម្នាក់ពាក់ព័ន្ធ ទៅនឹងបញ្ហាជំនឿនិងសាសនា។

គួរឲ្យដឹងទៀតដែរថា បុរសរូបនេះមាន ឈ្មោះTimothy R Wilson ត្រូវបានគេកត់ត្រា នៅក្នុងរបាយការណ៍កន្លងមកថា ធ្លាប់មានផែនការវាយប្រហារ ទៅលើសាលារៀនមួយកន្លែង ដែលជាទីកន្លែងពោរពេញទៅដោយសិស្ស ស្បែកខ្មៅ និងកាន់សាសនាមូស្លីម ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top