គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍មកថា យ៉ាងហោចណាស់មនុស្សចំនួន១៦នាក់ បានស្លាប់ និង១៥នាក់ផ្សេងទៀត បានរងរបួស កាលពីយប់ថ្ងៃពុធ នៅក្នុងអំឡុងពេលមានករណី រថយន្តបុកបន្តកន្ទុយគ្នា ជាច្រើនគ្រឿងនៅរដ្ឋធានី ប្រទេសអេហ្ស៊ីប ។
សារព័ត៌មានរដ្ឋដែលចេញផ្សាយប្រចាំថ្ងៃ Al-Gomhuria បានរាយការណ៍ថា រថយន្តចំនួន១៤គ្រឿង បានបុកគ្នាជាបន្តបន្ទាប់ ក្រោយពីអេហ្ស៊ីប បានអនុវត្តន៍នៅពេលយប់ ដោយដាក់បំរាមគោចរពីម៉ោង៧យប់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៧និង០០នាទី ម៉ោងសកល ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺ COVID-19 នៅទូទំាងប្រទេស ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធ ប្រទេសអេហ្ស៊ីប ត្រូវបានគេរាយការណ៍មកថា មាន៤៥៦ករណី ក្នុងនោះរាប់ទំាងអ្នកស្លាប់២១នាក់ និងបានជាសះស្បើយចំនួន៩៥នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា