ព្រឹត្តិការណ៍

ក្រុមហ៊ុន Raytheom និង Aerojet ប្រកាសកិច្ចព្រមព្រៀង ១ពាន់លានដុល្លារ សម្រាប់គម្រោងមីស៊ីស្តង់ដារ

បរទេស៖ សាខាប្រព័ន្ធមីស៊ីល របស់ក្រុមហ៊ុន Raytheon នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានធ្វើការប្រកាសថា ខ្លួនទើបបានបង្កើត កិច្ចព្រមព្រៀងយុទ្ធសាស្ត្រ៥ឆ្នាំ មានទំហំទឹកប្រាក់ ១ពាន់លានដុល្លារ ដើម្បីទិញយកប្រព័ន្ធរុញច្រាននានា ពីក្រុមហ៊ុន សម្រាប់គម្រោងមីស៊ីល Standard Missile។

លោក Eugene Jaramillo ជាអនុប្រធានគ្រប់គ្រង ផ្នែកចង្វាក់ផ្គត់ផ្គង់សកល របស់សាខាប្រព័ន្ធមីស៊ីលក្រុមហ៊ុន បាននិយាយថា “ការបែកទៅរករយៈពេលច្រើនឆ្នាំ ជាជាងចុះកុងត្រាប្រចាំឆ្នាំនេះ អាចធ្វើឲ្យក្រុមហ៊ុន Raytheon និងចង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន ផ្តល់ឲ្យនូវគុណតម្លៃបន្ថែមទៀត ដល់ទីភ្នាក់ងារ ការពារមីស៊ីលរបស់យើង និងអតិថិជនរបស់យើង គឺកងទ័ពជើងទឹកអាមេរិក និងអ្នកបង់ពន្ធ ហើយកិច្ចព្រមព្រៀង មានរយៈពេលច្រើនឆ្នាំទាំងនេះ ក៏នឹងអនុញ្ញាតឲ្យក្រុមហ៊ុន ផ្គត់ផ្គង់របស់យើង ផ្លាស់ប្តូរទម្រង់ ដែលពួកគេធ្វើជំនួញ ជាមួយក្រុមហ៊ុន Raytheon ផងដែរ”។

គួរបញ្ជាក់ថា ក្រុមហ៊ុន Aerojet Rocketdyne ធ្វើការផ្គត់ផ្គង់ប្រព័ន្ធរុញច្រាន សម្រាប់ក្រុមមីស៊ីល Standard Missile របស់ក្រុមហ៊ុន Raytheon ហើយកាលពីខែធ្នូ ក្រុមហ៊ុន Raytheon បានទទួលកុងត្រា២៨,៩លានដុល្លារ សម្រាប់ការជួសជុលលើមីស៊ីល Standard Missile-2 និងមីស៊ីល Standard Missile-6៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top