បច្ចេកវិទ្យា

សែលកាត ប្រកាសដាក់អោយប្រើប្រាស់ បច្ចេកវិទ្យា5G ជាលើកដំបូង ដើម្បីជួយកម្ពុជា ក្នុងកំឡុងពេល ការរីករាលដាល ជំងឺ Covid-19

ភ្នំពេញ៖ នៅថ្ងៃទី២៧ មីនា ២០២០ ក្រុមហ៊ុនសែលកាត បានប្រកាសដាក់អោយប្រើប្រាស់ បច្ចេកវិទ្យា 5G ជាលើកដំបូងនកម្ពុជា លើសេវាកម្មឱសថសាស្រ្ត តាមបច្ចេកវិទ្យាឌីជីថល (Telemedicine) តាមទីតាំងចំនួនបួន នៅទូទាំងរាជធានីភ្នំពេញ ដើម្បីជួយប្រជាជនកម្ពុជា ទាំងមូល ដែលរងប៉ះពាល់ធ្ងន់ធ្ងរក្នុងអំឡុងពេល មានដែលមានវិបត្តិ Covid-19នេះ ។

ក្រុមហ៊ុនសែលកាត គឺជាក្រុមហ៊ុនបណ្តាញ ទូរស័ព្ទចល័តតែមួយគត់ ដែលគ្រប់គ្រង ដោយជនជាតិខ្មែរ ហើយដែលបានបំរើប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៧មកម្ល៉េះ ។

សេវាកម្មនេះ នឹងជួយដល់ក្រុមវេជ្ជបណ្ឌិតជួរមុខ នៅទីក្រុងភ្នំពេញ ក្នុងការពិនិត្យ និងវាយតម្លៃ អ្នកជម្ងឺទូទាំងប្រទេសតាមរយៈតំណភ្ជាប់ (Video conference link)ការខលវីដេអូជាក្រុម ទៅកាន់ទូរស័ព្ទចល័ត និងឧបករណ៍នានា នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។

សេវាកម្មនេះ អាចត្រូវបានប្រើ ដើម្បីភ្ជាប់ទៅតាមផ្ទះ អ្នកជំងឺ នៅតាមគ្លីនិក ឬមន្ទីរពេទ្យផ្សេងៗទៀត។

ហើយវេជ្ជបណ្ឌិតគ្រប់រូប នឹងអាចផ្តល់នូវការព្យាបាល តាមបែបវេជ្ជសាស្រ្ត ការប្រឹក្សាយោបល់ និងការព្យាបាល តាមលក្ខណៈស្តង់ដារ តាមពេលវេលាជាក់ស្តែង ក៏ដូចជាការអប់រំសម្រាប់អ្នកជំងឺ និងការពិគ្រោះយោបល់ និងការត្រួតពិនិត្យ សម្រាប់ក្រុមវេជ្ជសាស្ត្រ នៅនឹងកន្លែង។

ថ្មីៗនេះ ក្រុមហ៊ុនសែលកាត ដែលបានបង្ហាញពីល្បឿនបច្ចេកវិទ្យា 5G របស់ខ្លួន ដែលមានល្បឿន រហូតដល់ 1.6 ជីហ្គាបៃក្នុងមួយវិនាទី នឹងមានការតំឡើង សេវាកម្មនេះ នៅតាមបណ្តាទីតាំងមួយចំនួន ដូចជា៖
– មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
– មណ្ឌលសុខភាព ចាក់អង្រែ
– ក្រសួងសុខាភិបាល
– ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

គំនិតផ្តួចផ្តើមនេះ កំពុងត្រូវបានដឹកនាំផ្ទាល់ ដោយ អ្នកឧកញ៉ា គិត ម៉េង ដែលសហការយ៉ាងពេញលេញ ជាមួយក្រសួងទាំងពីរ។

ក្រុមការងារសែលកាត គឺកំពុងតែស្ថិតក្នុង ដំណាក់កាលរៀបចំផែនការចុងក្រោយរបស់ខ្លួន សម្រាប់ដំណោះស្រាយដែលនឹងត្រូវដាក់ អោយដំណើរការ នៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០ ខាងមុខនេះ។

លោក អៀន វ៉ាត់សុន( Ian Watson) ដែលជានាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា សេវាកម្មឱសថសាស្រ្ត តាមបច្ចេកវិទ្យាឌីជីថល (Telemedicine) នេះនឹងក្លាយជាជំហានដំបូង ដ៏សំខាន់ ដែលជាការផ្តល់ នូវចក្ខុវិស័យរបស់លោកអគ្គនាយក សម្រាប់ប្រទេសកម្ពុជា ដែលមានលក្ខណៈឌីជីថលពេញលេញ។

លោក Watson ក៏បានមានប្រសាសន៍ បន្តទៀតថា“ យើងតែងតែអះអាងថា ក្រុមហ៊ុនសែលកាត នឹងឈានមុខគេ ក្នុងការចាប់ផ្តើម បច្ចេកវិទ្យា 5G ដំបូងគេបំផុត នៅកម្ពុជា ហើយយើងនឹងធានា ថាបច្ចេកវិទ្យានេះ ពិតជាធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរឡើង” ។

“ជាមួយនឹងស្ថានភាព Covid-19 យើងឃើញថានេះ គឺជាការស្នើសុំ និងបន្ទាន់បំផុត ដើម្បីគាំទ្រសហគមន៍ វេជ្ជសាស្រ្ត នៅពេលដែល ពួកគាត់ធ្វើការងារ ដើម្បីការពារជីវិតមនុស្ស នៅគ្រប់ទីកន្លែងដែលអ្នកជំងឺ នៅតាមបណ្តា ព្រះរាជាណាចក្រកម្ពុជា។

នេះគឺជាការឆ្លើយតបរួមគ្នា ដ៏ធំមួយរបស់ក្រុមហ៊ុន បុត្រសម្ពន្ធ័ រ៉ូយ៉ាល់គ្រុប ពង្រឹងការប្តេជ្ញាចិត្ត របស់យើងក្នុងការធ្វើអ្វីគ្រប់យ៉ាងតាម ដែលយើងអាចធ្វើបាន ដើម្បីគាំទ្រ និងយកចិត្តទុកដាក់ ដល់ប្រជាជនកម្ពុជា ក្នុងគ្រាលំបាកនេះ។

ដំណោះស្រាយបច្ចេកទេស សម្រាប់សេវាកម្មនេះ នឹងឃើញសែលកាត 5G  ភ្ជាប់ជាមួយបណ្តាញ ខ្សែរកាបអុបទិក របស់អ៊ីហ្ស៊ីខម។

រាល់វេជ្ជបណ្ឌិតទាំងអស់ នឹងអាចផ្តល់ការពិគ្រោះ យោបល់លើល្បឿនលឿនបំផុត របស់បច្ចេកវិទ្យា 5G (5G Ultra-High Speed) ជាមួយនឹងវីដេអូកម្រិតខ្ពស់ ដែលមើលឃើញច្បាស់ (High Definition video) នៅទូទាំងប្រទេស៕

Most Popular

To Top