បច្ចេកវិទ្យា

អភិបាលខេត្ដម្នាក់ នៅកូរ៉េខាងត្បូង​ សម្រេចចិត្ដដាក់ លក់បន្លែលេី បណ្ដាញ សង្គមផ្ទាល់ខ្លួន

សេអ៊ូល៖​ ខណៈពេលដែលអាជីវកម្មនៅ ទូទាំងប្រទេសកូរ៉េខាងត្បូងកំពុងតស៊ូដើម្បីជៀសផុត ពីមេរោគឆ្លងកូវីដ-១៩​ ដែលបានប៉ះពាល់ដល់មនុស្សជាង ៨០០០ នាក់នៅទីនេះ​ អភិបាលខេត្តបានបង្កើតគំនិតច្នៃប្រឌិត​ ដើម្បីជួយកសិករក្នុងស្រុក​ ដោយដាក់លក់បន្លែលេីបណ្ដាញសង្គមផ្ទាល់ខ្លួន។ 

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន​ យុនហាប់​ បានឲ្យដឹងថា​ លោក Choi Moon-Soon ដែលហៅខ្លួនឯងថាជា“ អភិបាលខេត្ត​លក់ដំឡូង” នៅលើបណ្តាញសង្គម Twitter របស់លោកគឺជាមនុស្សម្នាក់ក្នុងចំណោមពួកគេ។

គួរបញ្ជាក់ថា​ ឥទ្ធិពលនៃវីរុសកូរ៉ូណា​ នៅក្នុងប្រទេសកូរ៉េខាងត្បូង​ នៅមិនទាន់ធូរស្បេីយនៅឡេីយ​ ហេីយដោយសារកសិដ្ឋានដំឡូងនៅតំបន់ភ្នំទទួលរងគ្រោះពីការលក់ធ្លាក់ចុះលោកអភិបាលបានសម្រេចលក់ដំឡូង ដោយខ្លួនឯង៕ដោយ​ ឈូក​ បូរ៉ា

Most Popular

To Top