បរទេស៖ នៅថ្ងៃសុក្រទី២៧ ខែមីនា អតីតអនុប្រធានាធិបតីលោក Joe Biden ត្រូវបានប្រឈមមុខ នឹងការចោទប្រកាន់ពីបទ រំលោភផ្លូវភេទ ពីស្ត្រីម្នាក់ ដែលមានឈ្មោះថា នាង Tara Reade។ នាងបានបញ្ជាក់ថា នាងបានព្យាយាមចែករំលែករឿង រ៉ាវរបស់នាងតាំងពីឆ្នាំ ១៩៩៣ ជាឆ្នាំ នៃការកើតហេតុនោះផងដែរ ។
ការចោទប្រកាន់ របស់នាងReadeនេះ ត្រូវបានគេមើលឃើញដែរថា បានកើតឡើងនៅចំពេលយុទ្ធនាការបោះឆ្នោត រើសប្រធានាធិបតី ដែលលោកBiden ក៏កំពុងតែប្រឈមមុខទៅនឹង រឿងរ៉ាវផ្សេងទៀត ស្រដៀងគ្នា ដែលស្ត្រីមួយក្រុមបានក៏បានចោទប្រកាន់ថា បុរសរូបនេះដែរថា ធ្លាប់ប្រើប្រាស់កាយវិកា និងការស្ទាបអង្អែលខុសប្រក្រតី មកលើពួកគេ។
គួរឲ្យដឹងដែរថា នាង Readeគឺជាជំនួយការផ្ទាល់ របស់លោកJoe Biden កាលពីអំឡុងឆ្នាំ១៩៩៣ ហើយនាងបានចោទប្រកាន់ចំៗ លោកBiden បានចាប់បង្ខំនិងរំលោភនាង ក្នុងពេលកំពុងធ្វើការងារ។ មកដល់ពេលនេះនាងតែងតែព្យាយាមប្រាប់រឿងនេះ ទៅកាន់គ្រប់គ្នា ប៉ុន្តែមានចំងល់ថា សារព័ត៌មានធំហាក់ដូចជាព្រងើយកន្តើយខ្លាំង ចំពោះករណីនេះរហូតមក៕
ប្រែសម្រួល៖ស៊ុនលី