សេអ៊ូល៖ ការិយាល័យ របស់លោកបានឲ្យដឹងថា ឧត្តមសេនីយ៍ រ៉ូបឺត អាប្រាម មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកប្រចាំ នៅកូរ៉េខាងត្បូង (USFK) បានប្រកាសអាសន្នសុខភាព សាធារណៈកាលពីថ្ងៃពុធ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់វីរុសកូរ៉ូណា ។
សេចក្តីប្រកាស បានធ្វើឡើងស្រប តាមសេចក្តីប្រកាស របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការផ្តល់ប្រឹក្សាការធ្វើដំណើរកម្រិត ៤ ទូទាំងពិភពលោក និងសកម្មភាពរបស់ USFK ចំពោះការគ្របដណ្តប់ លើជំងឺកូវីដ-១៩ ។
លោកបញ្ជាក់ថា “ដោយធានាថាខ្ញុំមានអាជ្ញាធរចាំបាច់ ដែលត្រូវការដើម្បីពង្រឹងការអនុវត្ត និងការពារកម្លាំងខ្ញុំបានប្រកាស អាសន្នសុខភាពសាធារណៈ សម្រាប់រាល់បទបញ្ជា និងការដំឡើងយោធា របស់សហរដ្ឋអាមេរិក នៅក្នុងសាធារណរដ្ឋកូរ៉េ ដោយប្តេជ្ញាបន្តតាមដាន និងវាយតម្លៃស្ថានភាព ដែលទាក់ទងនឹងវីរុស”៕
ដោយ ឈូក បូរ៉ា