រំលឹកឡើងវិញថា គ្រូបង្វឹករបស់ក្លឹប កាំភ្លើងធំ Arsenal លោក Mikel Arteta នៅមុនការជំនួបគ្នា ជាមួយនឹង Man City កាលពីពេលកន្លងមក បានសម្រេចចិត្តទៅធ្វើតេស្ត និងរកឃើញថា មានផ្ទុកកូរ៉ូណា គឺនៅក្រោយពេលដែល លោកមានអារម្មណ៍ថា បានចេញរោគសញ្ញា ហើយក្រោយទទួល បានទូរស័ព្ទមួយ ពីក្លឹប Olympiakos ។
កាលពី២សប្តាហ៍មុនក្លឹប Olympiakos ដែលមានមានម្ចាស់ក្លឹប ជាជនជាតិអេហ្ស៊ីប លោក Evengelos Marnakis រកឃើញថាមានកូរ៉ូណា បានធ្វើដំណើរមកដល់ កីឡាដ្ឋាន Emirates ដែលត្រូវបានលោក Arteta បង្ហើបដែរថាជាគ្រា ដែលលោកបានឆ្លងជំងឺ ដ៏រាតត្បាតមួយនេះ។
ក្នុងពេលចុងក្រោយនេះ ស្ថិតក្នុងពេលកំពុងសម្រាកព្យាបាល ជំងឺកូរ៉ូណាលោក Arteta បានសារភាពទាំងគួរឲ្យភ័យខ្លាចមួយថា លោកពិតជាបារម្ភថា លោកបានចម្លងមេរោគ COVID-19 ស្ទើរតែទាំងអស់ ដោយមិនបានដឹងខ្លួន ជាមុន៕
ប្រែសម្រួល៖ស៊ុនលី