កីឡា

CR7 និងកីឡាករទាំងអស់ នៅJuventus យល់ព្រមទទួលយកការ កាត់ប្រាក់ខែ រយៈពេល៤ខែ

ទីបំផុតក្រោយជួយបញ្ហាធ្ងន់ធ្ងរ ដោយកូរ៉ូណាក្លឹប Juventus និងកីឡាករទាំងអស់របស់ខ្លួន ជាពិសេស Cristiano Ronaldo បានយល់ព្រម ក្នុងការកាត់បន្ថយប្រាក់កម្រៃ របស់ខ្លួនក្នុងរយៈពេល ដល់ទៅ៤ខែ ដើម្បីជួយហិរញ្ញវត្ថុ របស់ក្លឹបក្នុង តំណាក់កាលនេះ ។

Cristiano Ronaldo នឹងត្រូវបាត់បង់ប្រាក់ ប្រមាណ ជាមួយភាគតូចប៉ុណ្ណោះ នៃប្រាក់កម្រៃរបស់ខ្លួន ដែលទទួលបានប្រមាណជា ២៨លានផោន ក្នុងមួយឆ្នាំ ពីក្លឹបJuventus ។ ការសម្រេចចិត្តទាំងនោះ ត្រូវបានធ្វើឡើង នៅក្រោយពេលដែលប្រធានក្លឹប លោកAndrea Agnelli និងប្រធានផ្នែកកីឡា លោក Fabio Paratici បានធ្វើការខលវិដេអូ ទៅកាន់កីឡាករម្នាក់ៗ អំពីសំណើររបស់ក្លឹប ។

គួរបញ្ជាក់ថា Ronaldo ដែលបច្ចុប្បន្នជាកីឡាករ រកបានគ្រាប់បាល់ច្រើនជាងគេ នៅក្លឹបគឺ២៥គ្រាប់ នៅរដូវកាលនេះ នោះអាចរកបានប្រាក់កម្រៃ រហូតទៅដល់៤៩៦០០០ផោន ក្នុងមួយសប្តាហ៍ ហើយជាការតបស្នងនោះក្លឹប ក៏បានបង្ហាញពីផែនការ ក្នុងការបន្តកុងត្រាថ្មី ដល់កីឡាកររូបនេះនៅក្រោយបញ្ចប់កុងត្រា ដែលមានសុពលភាព ត្រឹមឆ្នាំ២០២២នោះផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top