អាមេរិក៖ បើយោងតាម IDG ជាក្រុមហ៊ុនស្រាវជ្រាវ និងវិនិយោគបណ្តាក់ទុនដ៏ធំបំផុត របស់ពិភពលោក បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Samsung ជាប់ចំណាត់ថ្នាក់កំពូល ក្នុងចំណោមម៉ាកស្មាតហ្វូន ទូទាំងពិភពលោកឆ្នាំ ២០១៩-២០២០ បន្ទាប់មកក្រុមហ៊ុន Huawei និង Apple ស្ដិតក្នុងចំណោមយីហោចិន៧ បានឈ្នះនៅក្នុងលំដាប់កំពូលទាំង១០ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
កាលថ្ងៃទី ៧ ខែមករា ក្រុមហ៊ុន IDG បានចេញបញ្ជីនៅពិព័រណ៍ គ្រឿងអេឡិចត្រូនិកអន្តរជាតិ នៅឡាសវ៉ាហ្គាស ហើយពិធីប្រគល់ពានរង្វាន់“ យីហោកំពូលពិភពលោក” ត្រូវបានធ្វើឡើង ដើម្បីទទួលស្គាល់ ក្រុមហ៊ុនអេឡិចត្រូនិចលំដាប់កំពូល។
ក្រុមហ៊ុន IDG បានវាយតម្លៃក្រុមហ៊ុន ដោយកំណត់លក្ខណៈវិនិច្ឆ័យ រួមមានការចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍចំនួនប៉ាតង់ភាពខ្លាំង នៃម៉ាកតម្លៃការនាំចេញ ការផ្សព្វផ្សាយក្រៅប្រទេស និងថវិកាផ្សព្វផ្សាយ ក៏ដូចជាការច្នៃប្រឌិតម៉ាក៕ ដោយ៖លី ភីលីព