ព្រឹត្តិការណ៍

ក្រសួងការបរទេសអាមេរិក អនុម័តយល់ព្រមកិច្ចព្រមព្រៀង ធ្វើទំនើបកម្មលើយន្តហោះ F-16 របស់កូរ៉េខាងត្បូង

បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ទើបបានអនុម័តយល់ព្រម លើការធ្វើទំនើបកម្មថ្មី ចំពោះយន្តហោះចម្បាំង F-16 របស់ប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមសម្តី របស់ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ និយាយនៅថ្ងៃចន្ទសប្ដាហ៍នេះ។

កិច្ចព្រមព្រៀងលក់ទំនើបកម្ម មានទំហំទឹកប្រាក់១៩៤លានដុល្លារ ដែលគេរំពឹងថា នឹងត្រូវបានយល់ព្រម ដោយសភានោះ ស្នើឲ្យប្រទេសកូរ៉េខាងត្បូង ទទួលយកឧបករណ៍ បែងចែកមិត្តឬក៏សត្រូវ Mode 5 ដែលគេស្គាល់ថា IFF និងឧបករណ៍ ភ្ជាប់ទិន្នន័យបច្ចេកទេស Link 16 សម្រាប់កងយន្តហោះចម្បាំង F-16។

គួរបញ្ជាក់ថា ឧបករណ៍ Link 16 គឺជាបណ្ដាញ ភ្ជាប់ទិន្នន័យយោធាមួយ ដែលអនុញ្ញាតឲ្យនាវា និងយន្តហោះយោធា ចែករំលែកឲ្យគ្នា នូវរូបភាពនិងស្ថានភាព ក្នុងពេលជាក់ស្តែង និងផ្តល់ឲ្យនូវការផ្ញើ ឲ្យគ្នាទៅវិញទៅមក នូវសារ ទិន្នន័យរូបភាព បណ្ដាញពីរនៃការបញ្ជូនសម្លេងឌីជីថល ហើយប្រព័ន្ធនីមួយៗ ក្នុងពេលបច្ចុប្បន្ននេះ កំពុងតែប្រើប្រាស់ ដោយប្រទេសសមាជិកអង្គការណាតូ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top