នៅថ្ងៃចន្ទនេះ កាសែតអង់គ្លេសThe Sun បានចេញផ្សាយទាំងជឿជាក់ថា កិច្ចព្រមព្រៀង លក់ដូរក្លឹបអង់គ្លេស Newcastle ក្នុងតម្លៃប្រមាណជា ៣៤០លានផោន នឹងអាចធ្វើឡើងជាផ្លូវការ យ៉ាងយូរបំផុត ក្នុងអំឡុងពេលប៉ុន្មានខែទៀតប៉ុណ្ណោះ។
ប្រភពដដែលនេះ ក៏ជាអ្នកដែលបានសរសេរដំបូងគេ អំពីបំណងច់ងបានក្លឹបNewcastle ពីសំណាក់ព្រះអង្គម្ចាស់ នៃប្រទេសអារ៉ាប៊ីសាអូឌីត ទ្រង់ Mohammed bin Salman ដោយក្នុងនោះ ទ្រង់ថែមទាំងបានចូលរួម ក្នុងការពិភាក្សាទិញលក់ ជាមួយនឹងម្ចាស់ក្លឹបបច្ចុប្បន្ន លោកMike Ashleyផងដែរ។
គួរឲ្យដឹងដែរថា ក្នុងពេលគ្រប់គ្រងរបស់ លោកAshley រយៈពេលជាង១៣ឆ្នាំកន្លងមកនេះ ក្លឹបNewcastle បានបដិសេធសំណើ សុំទិញពីមហាសេដ្ឋី ជាច្រើនរូបមកហើយ ដូចជាលោកAmanda StaveleyនិងPeter Kenyonផងដែរ៕
ប្រែសម្រួល៖ស៊ុនលី