ព្រឹត្តិការណ៍

សាកសពជាច្រើន ត្រូវអូសចេញពីមន្ទីរពេទ្យចូល រថយន្តក្លេសេ, កន្លែងដាក់សព និងមន្ទីរពេទ្យ បណ្តោះអាសន្ននៅអាមេរិក អ្នកស្លាប់កើនឡើង ៤ពាន់នាក់

បរទេស៖ រូបភាពដ៏គួរឱ្យរន្ធត់បានលេចឡើងតាមរយៈសាកសពដែលត្រូវបានគេដាក់លើឡានដឹកទំនិញដែលមានទូរទឹកកក នៅខាងក្រៅមន្ទីរពេទ្យ Brooklyn ក្នុងទីក្រុងញូវយ៉ក ដែលមានមនុស្ស ៤ពាន់នាក់បានស្លាប់ ដោយសារវីរុសកូវីដ១៩ និង ៣៦.០០០ នាក់ផ្សេងទៀតបានឆ្លង។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា វីដេអូដែលថតពីលើឡាន ដោយអ្នកនៅក្បែរនោះ បានបង្ហាញពីសាកសពកំពុងត្រូវបានគេផ្ទុកលើរថយន្ត។ វាបានលេចចេញក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីគិលានុបដ្ឋាយិកាម្នាក់បានចែករំលែករូបថតដ៏គួរអោយឈឺចាប់ នៃសាកសពដែលត្រូវបានគេគរ នៅក្នុងឡានដែលមានទូរក្លាសេ យកពីមន្ទីរពេទ្យផ្សេង។

មានកន្លែងបញ្ចុះសពនិងមន្ទីរពេទ្យបណ្តោះអាសន្ន ដែលកើតឡើងនៅទូទាំងទីក្រុងញូវយ៉ក ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងរបស់វីរុសនៅអាមេរិករួមទាំងមួយទៀត គឺនៅ Central Park។

សូមជម្រាបថា គិតមកត្រឹមថ្ងៃអង្គារចំនួន អ្នកស្លាប់ដោយសារជំងឺឆ្លងវីរុសកូវីដ១៩ នៅអាមេរិក គឺមានច្រើនជាងនៅប្រទេសចិន ដែលជាដែនដីនៃការផ្ទុះឡើង បានចាប់ផ្តើម ដោយនៅអាមេរិកគឺមានយ៉ាងហោចណាស់ ៤ពាន់នាក់បានស្លាប់ និងមានចំនួនករណីអ្នកឆ្លងដែលបានកត់ត្រា មានចំនួនជាង ១៧៥.០០០នាក់ ច្រើនជាងប្រទេសដទៃទៀត។ នេះបើតាមការចងក្រង ទិន្នន័យរបស់ សាកលវិទ្យាល័យ Johns Hopkins៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top