បរទេស៖ វេជ្ជបណ្ឌិតនិង គិលានុបដ្ឋាយិកា ដែលកំពុងព្យាបាលអ្នកជំងឺ កូវីដ១៩ នៅទីក្រុងហូជីមិញ គឺអាច សម្រាក នៅសណ្ឋាគារនិងរីករាយជា មួយនឹងសេវាកម្ម បរិភោគអាហារនៅទីនោះទៀតផង។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមមន្ទីរសុខាភិបាលក្រុងថា ទីក្រុងនេះគ្រោងនឹងប្រើប្រាស់ សណ្ឋាគារចំនួន ៣ ដើម្បីផ្តល់កន្លែងស្នាក់នៅ និងផ្តល់បរិភោគ អាហារដល់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ដែលធ្វើការនៅមន្ទីរពេទ្យចំនួន ៣ ដែលកំពុងព្យា បាលអ្នកជំងឺ កូវីដ១៩ និង អ្នកត្រូវ ដាក់ឲ្យនៅដាច់ដោយឡែកពីគេ ដែលសង្ស័យថា មានជំងឺនេះ។
ប្រតិបត្តិករសណ្ឋាគារមួយចំនួនបានចុះឈ្មោះ ដើម្បីផ្តល់ជូនសេវាកម្ម របស់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិការទាំងនោះ សម្រាប់គោលបំណង ដាច់ពីគ្នា។
សូមបញ្ជាក់ថា ប្រទេសវៀតណាម បានបញ្ជាក់ ពីការឆ្លងមេរោគកូវីដ១៩ ចំនួន ២០៤ នាក់ ដែលក្នុងនោះ អ្នកជំងឺចំនួន ៥៥ នាក់បានជាសះស្បើយ និងត្រូវបានរំសាយចេញ៕ ប្រែសម្រួលៈ ណៃ តុលា