បច្ចេកវិទ្យា

តូយ៉ូតា បញ្ឈប់ការ ផលិត របស់ខ្លួននៅវៀតណាម ដោយសារ ការរីករាល ដាលវីរុស កូវីដ១៩

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តតូយ៉ូតារបស់ ជប៉ុនបានប្រកាសថា ខ្លួននឹងបញ្ឈប់ការផលិតនៅរោងចក្រក្នុងប្រទេសវៀតណាម សម្រាប់ជាវិធានការសុវត្ថិភាព ពីការរីករាល ដាលនៃវីរុសកូវីដ១៩ ។ សម្រាប់ថ្ងៃនៃការចាប់ផ្តើម ផលិតឡើងវិញ នៅរោងចក្ររបស់ ក្រុមហ៊ុននៅភាគខាងជើងខេត្ត Vinh Phuc មិនទាន់ត្រូវបានកំណត់នៅ ឡើយទេ ព្រោះវាអាស្រ័យលើការរីករាលដាលនៃ ជំងឺរាតត្បាតស្ថានភាពខ្សែសង្វាក់ ផ្គត់ផ្គង់ស្តុករបស់ទីភ្នាក់ងារ តំរូវការទីផ្សារ និងការសម្រេច របស់រដ្ឋាភិបាល។

ក្រុមហ៊ុនរបស់ជប៉ុនបាននិយាយថា ការសម្រេចចិត្តរបស់ខ្លួន ក្នុងការបញ្ឈប់ផលិតកម្មដែលចាប់ផ្តើមនៅថ្ងៃច័ន្ទ មានគោលបំណង ដើម្បីធានាសុខភាព របស់និយោជិក អតិថិជន និងដៃគូរបស់ខ្លួន នៅពេលដែលជំងឺរាតត្បាត នៅតែមានការអភិវឌ្ឍ ក្នុងលក្ខណៈស្មុគស្មាញ។

កាលពីថ្ងៃសៅរ៍សប្តាហ៍ មុនក្រុមហ៊ុនបានបិទភ្នាក់ងារ តូយ៉ូតាទាំង ១០ និងបន្ទប់តាំងបង្ហាញរថយន្ត Lexus នៅទីក្រុងហាណូយ បន្ទាប់ពីការណែនាំ របស់ទីក្រុងនេះដើម្បីបញ្ឈប់រាល់អាជីវកម្មនិងសេវាកម្មដែលមិនចាំបាច់ ដែលជាផ្នែកមួយនៃ ការប្រយុទ្ធប្រឆាំងនឹង វីរុស របស់ប្រទេស។

សូមជម្រាបថា ក្រុមហ៊ុនតូយ៉ូតាគឺជា ក្រុមហ៊ុនផលិតរថយន្តទី ២ ដែលបញ្ឈប់ ការផលិតនៅប្រទេសវៀតណាមដោយសារជំងឺរាតត្បាត Covid-19 បន្ទាប់ពីក្រុមហ៊ុន ផលិតរថយន្តរបស់អាមេរិក ម៉ាក Ford បានសម្រេចចិត្តបិទ រោងចក្ររបស់ខ្លួន ជាបណ្តោះអាសន្ននៅខេត្ត Hai Duong ភាគខាងជើងដោយចាប់ផ្តើម ពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top