វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានព្យាករណ៍ថាជំងឺរាតត្បាតកូវីដ-១៩ អាចសម្លាប់មនុស្ស យ៉ាងហោចណាស់ ១០០.០០០ នាក់នៅក្នុងប្រទេស ទោះបីជាវិធានការកាត់បន្ថយបានអនុវត្តយ៉ាង ពេញលេញក៏ដោយ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលេីកឡេីងថា “ខ្ញុំចង់ឲ្យជនជាតិអាមេរិកទាំងអស់ត្រៀមខ្លួន សម្រាប់ថ្ងៃដ៏លំបាកដែលនឹងមកដល់។ យើងនឹងឆ្លងកាត់ពីរសប្តាហ៍ដ៏លំបាក” នៅពេលសមាជិកនៃក្រុមអ្នកជំនាញជំងឺឆ្លងវីរុស បានបង្ហាញការព្យាករណ៍ថាអ្នកស្លាប់អាចមានចន្លោះពី ១០០,០០០ និង ២០០,០០០នាក់ ។
លោក Anthony Fauci សមាជិកក្រុមការងារ និងជាប្រធានវិទ្យាស្ថានជាតិអាឡែកហ្សី និងជំងឺឆ្លងបានលេីកឡេីងថាការព្យាករណ៍អាចផ្លាស់ប្តូរ នៅពេលទិន្នន័យថ្មីចូលមក៕
ដោយ ឈូក បូរ៉ា