ព្រឹត្តិការណ៍

Trump៖ បើពលរដ្ឋអាមេរិក ស្លាប់ត្រឹម១០ ម៉ឺននាក់ឆ្លុះបញ្ចាំងថា រដ្ឋាភិបាលបានធ្វើការងារ នេះល្អបំផុតហើយ

បរទេស៖ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយដែលត្រូវ បានចេញផ្សាយដោយ វេបសាយ The Weekកាលពីថ្ងៃចន្ទដើមសប្តាហ៍ ទៅនេះថាប្រធានាធិបតីអាមេរិកលោកត្រាំ បានលើកឡើងអំពីលទ្ធផលមួយរបស់អាមេរិកក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងវិរុសកូរ៉ូណាក្នុង ពេលខាងមុខនេះ។

លោកត្រាំបានមានប្រសាសយ៉ាងដូច្នេះថា កាលពីថ្ងៃអាទិត្យប្រសិនណាបើជាពលរដ្ឋអាមេរិកនឹងបាត់បង់ជីវិតត្រឹមតែ១០ម៉ឺននាក់មែននោះមានន័យ ថារដ្ឋាភិបាលអាមេរិកបានធ្វើការងារដ៏ល្អបំផុតមួយ។ការពោលបែបនេះអំពីសំណាក់លោកប្រធានាធិបតី បានធ្វើឡើងនៅក្នុងថ្ងៃដដែលគឺនៅក្រោយបន្តិចនៃការព្យាករណ៍អ្នកស្លាប់ដោយលោក សាស្ត្រចារ្យDr. Anthony Fauciប្រធានវិទ្យាស្ថានជំងឺឆ្លងរបស់អាមេរិកថានឹងមាន ទៅដល់១០ម៉ឺននាក់ ឬ២០ម៉ឺននាក់នៅទូទាំងប្រទេសដោយ សារតែកូរ៉ូណា។

លោកត្រាំបាននិយាយចំនួនអ្នកស្លាប់ ដល់ទៅ១០ម៉ឺនពិតជាអាក្រក់ណាស់ ប៉ុន្តែបើអ្នកសា្លប់ត្រឹមតែ១០ម៉ឺននាក់នៅក្នុងចន្លោះព្យាករណ៍ ពី១០ទៅ២០ម៉ឺននាក់មែននោះ មានន័យថាពួកយើងគឺពិតជាបានធ្វើការរួមគ្នាបានយ៉ាង ល្អរួចទៅហើយ។

គិតត្រឹមតែថ្ងៃអាទិត្យពលរដ្ឋអាមេរិកដែលបានឆ្លងមានចំនួន ទៅដល់១៣៩៧០០នាក់ខណៈដែលស្លាប់មានយ៉ាងហោចណាស់ទៅ ដល់ជាង២៤០០នាក់ទៅហើយក្នុងនោះលោកប្រធានាធិបតី ក៏បានបន្តពន្យាពេលការ រក្សាខ្លួនចេញពីទីសាធារណៈឬSocial Distancing រហូតដល់ថ្ងៃទី ៣០ខែមេសាផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top