នៅថ្ងៃគ្រូបង្វឹក ក្លឹបមាន់ខ្នាយមាស Spurs លោក Jose Mourinho ព្រមទាំងកីឡាករទាំងអស់របស់ក្លឹបបានទទួល ដំណឹងច្បាស់ ហើយក្នុងការត្រៀមខ្លួន ទទួល យកប្រាក់កម្រៃតិចជាងមុនក្រោយពេលដែលប្រធានក្លឹបលោក Daniel Levy បានចេញមកប្រកាសអះអាង អំពីស្ថានភាពដែលយ៉ាប់យ៉ឺនបច្ចុប្បន្ន ដោយសារកូរ៉ូណា។
ប្រសិនបើវិធានការនេះនឹងត្រូវចាប់ផ្តើម អនុវត្តពេលនេះភ្លាមៗនោះ មានន័យថាSpursនឹងក្លាយទៅជាក្លឹបទី២ហើយរបស់លីកកំពូលអង់គ្លេស បន្ទាប់ពី Newcastle ក្នុងការកាត់បន្ថយប្រាក់កម្រៃរបស់កីឡាករនិងបុគ្គលិក ទាំងអស់។
ទោះបីជាមិនទាន់ អាចបញ្ជាក់ច្បាស់ អំពីកម្រិតនៃការកាត់ប្រាក់ខែនេះ មែនប៉ុន្តែគេជឿជាក់មនុស្សសរុបប្រមាណ ជា៥៥០នាក់នឹងត្រូវ បានគេមើលឃើញថា នឹងស្ថិតនៅក្នុងតារាងនៃការកាត់ប្រាក់កម្រៃរយៈពេល២ខែ ប៉ុន្តែសម្រាប់ សម្រាប់អ្នកមានប្រាក់ កម្រៃច្រើនបំផុត២៥០០ផោននោះ គឺនឹងអាចទទួលបានប្រាក់កម្រៃដល់ទៅ ៨០ភាគរយពីរដ្ឋាភិបាល៕
ប្រែសម្រួល៖ស៊ុនលី